ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនដាស់តឿនអាមេរិកឱ្យគោរពការកាត់ក្តីរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីករណីហុងកុង ហើយកែតម្រូវកំហុសរបស់ខ្លួន
2022-12-23 11:12:52cri
Share with:

      ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទនៃអង្គការពាណិជ្ជកម្មពិភពលោកសម្រាប់សំណុំរឿងចិនហុងកុងប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិកក្នុងការបញ្ជាក់ប្រភពដើមទំនិញ បានល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ។ ថ្ងៃទី២២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធនឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនដាស់តឿនអាមេរិកឱ្យគោរពការកាត់ក្តីរបស់ក្រុមអ្នកជំនាញ ហើយកែតម្រូវកំហុសរបស់ខ្លួនតាមរយៈការអនុវត្តជាក់ស្តែង ។

      លោកស្រី Mao Ning បានថ្លែងថា “ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការកាត់ក្តីដ៏យុត្តិធម៌របស់ក្រុមអ្នកជំនាញនៃអង្គការពាណិជ្ជកម្មពិភពលោក ” ។ តួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គឺទទួលបានការអនុម័តពីរដ្ឋាភិបាលចិន ហើយទទួលបានការបញ្ជាក់ពី «ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន»ផងដែរ ក៏ដូចជាបានទទួលស្គាល់ពីច្បាប់ពហុភាគីរបស់អង្គការពាណិជ្ជកម្មពិភពលោក តែមិនមែនជាការកំណត់របស់រដ្ឋសមាជិកណាមួយនោះទេ ។

      លោកស្រី Mao Ning បានថ្លែងទៀតថា “ចិននឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងមិនងាករេនូវគោលការណ៍ណែនាំអំពីប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងខាងក្រៅដែលមកជ្រៀតជ្រែកកិច្ចការរបស់ហុងកុង គាំទ្រយ៉ាងមុតមាំនូវតួនាទីរបស់ហុងកុងដែលជាតំបន់ពន្ធគយដាច់ដោយឡែកពីចិន គាំទ្រយ៉ាងមុតមាំដល់ហុងកុង ដើម្បីពង្រឹងនិងពង្រីកតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វានាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ



អ្នកបកប្រែ:郭翔青
ប្លុកពិសេស