ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីន ថ្លែងថា គោលដៅរបស់រុស្ស៊ីគឺបញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន
2022-12-23 11:26:52cri
Share with:

      ថ្ងៃទី២២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើការសំណេះសំណាលជាមួយតំណាងប្រព័ន្ធសារព័ត៌មាននៅវិមានក្រឹមឡាំង ដោយបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។

      លោក ភូទីន បានថ្លែងថា គោលដៅរបស់រុស្ស៊ីមិនមែនពន្លឿនការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ  តែគឺបញ្ចប់ការប៉ះទង្គិចលើកនេះ រុស្ស៊ីនឹងខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការប៉ះទង្គិច ឱ្យបានកាន់តែឆាប់កាន់តែល្អ ។

      ទាក់ទិននឹងករណីដែលថា តើអាមេរិកនឹងលូកដៃក្នុងស្ថានការណ៍អ៊ុយក្រែនកាន់តែច្រើនឬអត់ ? លោក ភូទីនបានអះអាងថា គួរតែមើលបញ្ហានេះឱ្យកាន់តែទូលំទូលាយនិងកាន់តែស៊ីជម្រៅ តាំងពីដើមមក  អាមេរិកបានចូលរួមដំណើរការនេះជាប់ជានិច្ច ដោយលូកដៃចូលកិច្ចការសូវៀតនិងក្រោយសូវៀត ។ លោក ភូទីនក៏បានលើកឡើងថា នៅថ្ងៃទី២៦ ឬ២៧ ខែធ្នូនេះ លោកនឹងចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីប្រកាសពីវិធានការតបតវិញចំពោះការដែលលោកខាងលិចកំណត់តម្លៃអតិបរមាលើប្រេងកាតរុស្ស៊ី ព្រមទាំងនឹងថ្លែងរបាយការណ៍ការងារជាតិនៅដើមឆ្នាំក្រោយផងដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស