ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទម្លាក់កញ្ចប់ថវិកា១,៧ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ២០២៣
2022-12-23 14:33:03cri
Share with:

      ថ្ងៃទី២២ខែធ្នូ តាមម៉ោងក្នុងតំបន់ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទម្លាក់កញ្ចប់ថវិកា១,៧ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ២០២៣ ក្នុងនោះ បូករួមទាំងមូលធនដែលផ្តល់ដល់រដ្ឋាភិបាលរហូតដល់ខែកញ្ញាឆ្នាំក្រោយ ព្រមទាំងបានបម្រុងថវិកាចំនួន៣ម៉ឺន៨ពាន់លានដុល្លារអាមេរិកសម្រាប់ប្រើប្រាស់ក្នុងការជួយគ្រោះមហន្តរាយ។ សេចក្តីព្រាងច្បាប់នេះ បូករួមទាំងថវិកា៨៥ម៉ឺន៨ពាន់លានដុល្លារអាមេរិកលើគម្រោងកិច្ចការពារជាតិ ព្រមនិងថវិកា៧៧ម៉ឺន២ពាន់៥រយលានដុល្លារអាមេរិកលើគម្រោងពាក់ព័ន្ធមិនមែនអតីតយុទ្ធជន។

      សេចក្តីព្រាងច្បាប់នេះក៏បានផ្តល់ប្រាក់ចំនួន៤ម៉ឺន៥ពាន់លានដុល្លារអាមេរិកសម្រាប់ជាជំនួយផ្នែកយោធានិងសេដ្ឋកិច្ចចំពោះអ៊ុយក្រែន ផ្តល់១ម៉ឺន២ពាន់៩រយលានដុល្លារអាមេរិកសម្រាប់លំនឹងសេដ្ឋកិច្ចអ៊ុយក្រែន និងផ្តល់១ម៉ឺន៩ពាន់៨រយលានដុល្លារអាមេរិកសម្រាប់ការផ្គត់ផ្គង់សព្វាវុធដល់កងទ័ពអ៊ុយក្រែននិងសម្ព័ន្ធមិត្តអង្គការណាតូ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស