ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណស្បៀងអាហាររបស់XiZangមានចំនួនលើសពី១លានតោនក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា
2022-12-23 14:58:20cri
Share with:

      អ្នកសារព័ត៌មានបានទទួលដំណឹងពីការិយាល័យកសិកម្មនិងជនបទនៃភូមិភាគស្វយ័តXiZangឱ្យដឹងថា នៅឆ្នាំ២០២២ XiZangសម្រេចបាននូវទំហំសាបព្រោះពូជដំណាំស្បៀងជិត២សែនហិកតា បរិមាណស្បៀងអាហារមានដល់ទៅ១លាន៧ម៉ឺន៣ពាន់តោន ដែលបានកើនឡើង១ម៉ឺន១ពាន់៥រយតោនបើប្រៀបធៀបនឹងឆ្នាំ២០២១ បរិមាណស្បៀងអាហាររបស់XiZangមានចំនួនលើសពី១លានតោនក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។ឆ្នាំក្រោយ XiZangនឹងបង្កើនកម្លាំងផ្សព្វផ្សាយពូជដំណាំល្អៗនៅតំបន់ដែលមានរយៈកម្ពស់ខ្ពស់ ដើម្បីធានាឱ្យអត្រាគ្របដណ្តប់ពូជដំណាំHighland barleyឡើងដល់៩៣%នៅឆ្នាំ២០២៣៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស