ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកតាមការណាត់
2022-12-23 15:16:24cri
Share with:

    ថ្ងៃទី២៣ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក  Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកតាមការណាត់ ។

      ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា កាលពីខែមុន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកនៅកោះBali  ដែលបានធ្វើការណែនាំជាយុទ្ធសាស្ត្រដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យដើរចេញពីភាពលំបាក ត្រឡប់ទៅកាន់ផ្លូវរឹងមាំនិងប្រកបដោយស្ថិរភាពវិញ ព្រមទាំងបានបង្ហាញសញ្ញាយ៉ាងសកម្មទៅកាន់មជ្ឈដ្ឋានខាងក្រៅ ។ ប៉ុន្តែប្រការដែលចាំបាច់ត្រូវលើកឡើង គឺអាមេរិកមិនត្រូវធ្វើកិច្ចសន្ទនាផង តែបែរជាធ្វើការទប់ស្កាត់ផង ពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការផង តែបែរជាធ្វើការវាយប្រហារផង ។ នេះមិនមែនជាការប្រកួតប្រជែងដ៏សមហេតុផងទេ តែជាការដាក់សម្ពាធគ្មានហេតុផល  នេះមិនមែនជាការគ្រប់គ្រងការខ្វែងគំនិតទេ តែគឺធ្វើឱ្យកើតមានវិវាទកាន់តែខ្លាំង ។ អាមេរិកចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះកង្វល់ដ៏ត្រឹមត្រូវរបស់ប្រទេសចិន និងបញ្ឈប់ការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។

ជាការឆ្លើយតប លោក  Blinken បានថ្លែងថា អាមេរិករីករាយធ្វើការពិគ្រោះពិភាក្សាជាមួយចិនអំពីគោលការណ៍ណែនាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គ្រប់គ្រងទំនាក់ទំនងរវាងអាមេរិកនិងចិនដោយភាពទទួលខុសត្រូវ ក៏ដូចជាធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យដែលសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ។ អាមេរិកនឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ មិនគាំទ្រតៃវ៉ាន់ឱ្យ “ឯករាជ្យ” ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស