ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា នឹងចាត់វិធានការដាក់ទណ្ឌកម្មតបតវិញចំពោះលោក Yu Maochun និងលោក Todd Stein
2022-12-23 15:17:37cri
Share with:

ថ្ងៃទី២៣ខែធ្នូ ក្រសួងការបរទេសចិនបានចេញផ្សាយបទបញ្ជាលេខ៤នៃក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននិងសេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការដាក់ទណ្ឌកម្មតបតវិញចំពោះលោក Yu Maochun និងលោក Todd Stein ។ សេចក្តីសម្រេចចិត្តនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២នេះតទៅ ។

កាលពីថ្ងៃទី៩ខែធ្នូ ភាគីអាមេរិកបានប្រើអ្វីដែលហៅថា បញ្ហាសិទ្ធិមនុស្សនៃតំបន់ Xizang ធ្វើជាលេស ដោយដាក់ទណ្ឌកម្មខុសច្បាប់ទៅលើមន្ត្រីចិនចំនួនពីររូប ។ តាមការកំណត់នៃច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ភាគីចិនសម្រេចចិត្តចាត់វិធានការប្រឆាំងការដាក់ទណ្ឌកម្មចំពោះលោក Yu Maochun និងលោក Todd Stein ដូចខាងក្រោម៖

១ បង្កកចលនទ្រព្យ អចលនទ្រព្យនិងទ្រព្យសម្បត្តិផ្សេងទៀតរបស់បុគ្គលទាំងពីរនាក់នេះក្នុងដែនប្រទេសចិន ។

២ ហាមឃាត់អង្គការនិងបុគ្គលធ្វើសកម្មភាពលក់ដូរពាក់ព័ន្ធជាមួយបុគ្គលទាំងពីរនាក់នេះក្នុងដែនប្រទេសចិន ។

៣ មិនផ្តល់ទិដ្ឋាការនិងមិនអនុញ្ញាតឱ្យបុគ្គលទាំងពីរនាក់នេះនិងសមាជិកគ្រួសារចូលដែនចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស