ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការកំណត់បន្ទាត់ព្រំដែន
2022-12-23 13:54:46cri
Share with:

កាលពីថ្ងៃទី២២ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាននិងលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានដែលទៅបំពេញទស្សនកិច្ចនៅអ៊ូសបេគីស្ថានបានរួមគ្នាចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនៅក្រុង Tashkent រដ្ឋធានីប្រទេសអ៊ូសបេគីស្ថាន ។

គួរបញ្ជាក់ថា លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ូសបេគីស្ថានពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែធ្នូ ។ ក្រៅពីសន្ធិសញ្ញាស្តីពីការកំណត់បន្ទាត់ព្រំដែន ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារចំនួន១៥រវាងរដ្ឋាភិបាល ក្រសួងនិងសហគ្រាសខ្នាតធំនៃប្រទេសទាំងពីរ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ។

ការចរចាស្តីពីការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរកាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថានគឺចាប់ផ្តើមពីឆ្នាំ២០០៣ ហើយការចុះហត្ថលេខាលើសន្ធិសញ្ញាលើកនេះជាសញ្ញាកត់សម្គាល់ថា បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរត្រូវបានកំណត់ទាំងស្រុង ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស