ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Cindy Kiro អគ្គទេសាភិបាលនូវែលសេឡង់ផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងនូវែលសេឡង់
2022-12-23 11:34:14cri
Share with:

    នៅថ្ងៃទី ២២ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Cindy Kiro អគ្គទេសាភិបាលនូវែលសេឡង់បានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងនូវែលសេឡង់ជាដៃគូសហប្រតិបត្តិការដ៏សំខាន់រវាងគ្នានិងគ្នា ។ ចាប់តាំងពីចិននិងនូវែលសេឡង់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥០ ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសទាំងពីររក្សាបាននូវការអភិវឌ្ឍប្រកបដោយភាពនឹងនរនិងរឹងមាំ ។ កិច្ចសហប្រតិបត្តិការរវាងចិននិងនូវែលសេឡង់ក្នុងគ្រប់វិស័យបាននាំមកនូវសុខសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ ហើយបានរួមចំណែកដ៏សំខាន់ក្នុងការគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងនូវែលសេឡង់ ហើយរីករាយរួមសហការជាមួយលោកស្រីអគ្គទេសាភិបាល Cindy Kiro ដើម្បីបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងនូវែលសេឡង់បោះជំហានឆ្ពោះទៅមុខជាបន្តបន្ទាប់ដើម្បីនាំមូកនូវផលប្រយោជន៍កាន់តែច្រើនឡើងៗដល់ប្រជាជននៃប្រទេសទាំងពីរ ។

    ថ្លែងក្នុងសារលិខិត លោកស្រី Cindy Kiro បានលើកឡើងថា ទំនាក់ទំនងរវាងនូវែលសេឡង់និងចិនគឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយរបស់ប្រទេសនូវែលសេឡង់ ។ ចាប់តាំងពីនូវែលសេឡង់និងចិនបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥០ ឆ្នាំមក ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីទទួលបានសមិទ្ធផលយ៉ាងធំធេង ។ នូវែលសេឡង់រំពឹងទុកថា នឹងអាចបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស