ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Netanyahu ប្រកាសថាបានបង្កើតរដ្ឋាភិបាលថ្មីអ៊ីស្រាអែលដោយជោគជ័យ
2022-12-22 15:00:40cri
Share with:

      ថ្ងៃទី២១ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Netanyahu អ្នកដឹកនាំបក្ស Likud របស់ប្រទេសអ៊ីស្រាអែលបានផ្ញើសារទៅកាន់់លោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល ដោយជម្រាបថា លោកបានបង្កើតរដ្ឋាភិបាលអ៊ីស្រាអែលអាណត្តិថ្មីដោយជោគជ័យ ។ តាមការប៉ាន់ប្រមាណ រដ្ឋាភិបាលអាណត្តិថ្មី រួមមានគណបក្សសំខាន់ចំនួនបួន គឺបក្ស Likud  គណបក្សសម័្ពន្ធ zionist គណបក្ស SHAS និងគណបក្សសម័្ពន្ធព្រះគម្ពីរសាសនាយូដាជាដើម ។

      អនុលោមតាមច្បាប់អ៊ីស្រាអែល គម្រោងបង្កើតរដ្ឋាភិបាលថ្មីត្រូវទទួលបានការអនុម័តពីរដ្ឋសភា ទើបមានសុពលភាព ។ បច្ចុប្បន្ន រដ្ឋសភាអ៊ីស្រាអែលកំពុងស្ថិតក្នុងវិស្សមកាល តាមការប៉ាន់ប្រមាណ នឹងបើកធ្វើកិច្ចប្រជុំពេញអង្គនៅថ្ងៃទី២៦ ខែធ្នូ ព្រមនិងធ្វើការបោះឆ្នោតសម្រេចចិត្តចំពោះគម្រោងបង្កើតរដ្ឋាភិបាលថ្មីក្នុងរយៈពេលមួយសបា្តហ៍ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស