ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថា៖អ៊ីរ៉ង់បានត្រៀមលក្ខណៈរួចហើយសម្រាប់ការបោះជំហានចុងក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
2022-12-22 12:47:25cri
Share with:

    នៅថ្ងៃទី ២១ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់បានធ្វើការពិគ្រោះពិភាក្សាជាមួយមន្ត្រីសហភាពអឺរ៉ុបលើបញ្ហាស្តីពីការលុបចោលការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់និងការចរចាពាក់ព័ន្ធស្តីពីការដែលបណ្តាភាគីនានាអនុវត្តជាថ្មីឡើងវិញនូវពាក្យសន្យារបស់ខ្លួនអំពីកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។ លោកបានថ្លែងទៀតថា ពេលថ្មីៗកន្លងទៅនេះ ពាក្យសម្តីនិងទង្វើរបស់អាមេរិកដែលសំដៅចំពោះបញ្ហានេះ គឺជាការលាក់ពុត ហើយនិយាយផ្សេងធ្វើផ្សឹង ភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់គួរតែប្រកាន់អាកប្បកិរិយាប្រាកដប្រជា ប្រសិនបើបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ទទួលបានការធានា នោះ អ៊ីរ៉ង់នឹងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការបោះជំហានចុងក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។

    លើសពីនេះទៅទៀត លោក Hossein Amir-Abdollahian ក៏បានបង្ហាញអាកប្បកិរិយាចំពោះទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតថា អ៊ីរ៉ង់មានគោលបំណងបន្តដំណើរចរចាជាមួយអារ៉ាប៊ីសាអូឌីត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស