ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក
2022-12-22 15:12:53cri
Share with:

រសៀលថ្ងៃទី២១ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅសេតវិមាន ។ នេះគឺជាការចាកចេញពីដែនអ៊ុយក្រែនជាលើកដំបូងរបស់លោក Zelensky បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមក ដើម្បីស្វែងរកជំនួយបន្ថែមខាងយោធានិងសេដ្ឋកិច្ចពីសម្ព័ន្ធមិត្តអន្តរជាតិ ។

លោក Joe Biden បានប្រកាសម្តងទៀតក្នុងសន្និសីទសារព័ត៌មានរួមថា នឹងផ្តល់ជំនួយយោធាប្រហែល១ពាន់៨រយលានដុល្លារអាមេរិកបន្ថែមទៀតដែលបូករួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ព្រមទាំងលើកឡើងថា អង្គការអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក(USAID)បានសន្យានៅថ្ងៃដដែលថា នឹងផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដែលមានតម្លៃលើសពី៣៧៤លានដុល្លារអាមេរិកចំពោះអ៊ុយក្រែន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស