ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យគោរពបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិរបស់ស៊ីរី
2022-12-22 13:07:38cri
Share with:

លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាមនុស្សធម៌និងនយោបាយរបស់ស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខ ដោយអំពាវនាវឱ្យគោរពបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិរបស់ស៊ីរី ។

លោក Geng Shuang បានថ្លែងថា មួយរយៈពេលកន្លងទៅនេះ ស្ថានការណ៍សន្តិសុខរបស់ស៊ីរីបន្តមានភាពច្របូកច្របល់ ។ ស៊ីរីជាប្រទេសដែលមានអធិបតេយ្យភាពមួយ ។ សកម្មភាពយោធាណាមួយក្នុងដែនស៊ីរី មិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលស៊ីរីទេ នោះ មិនថាក្នុងនាមអ្វីក៏ដោយ ក៏សុទ្ធតែជាការបំពានចំពោះបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិរបស់ស៊ីរី ។ ភាគីចិនសូមអំពាវនាវឱ្យតួកគីនិងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារឆ្លងដែនភា្លម ហើយងាកមកដោះស្រាយបញ្ហាពាក់ព័ន្ធតាមរយៈការចរចានិងពិគ្រោះពិភាក្សាគ្នា ។ កងទ័ពបរទេសដែលបោះទ័ពដោយខុសច្បាប់ក្នុងដែនស៊ីរីក៏ចាំបាច់ត្រូវបញ្ឈប់ដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស