ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោក Hurleyអគ្គទេសាភិបាលអូស្រ្តាលីនិងលោកAlbaneseនាយករដ្ឋមន្រ្តីអូស្រ្តាលី បានផ្ញើសារទៅវិញទៅមកជាមួយ ដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអូស្រ្តាលី
2022-12-22 12:53:48cri
Share with:

     ថ្ងៃទី២១ខែធ្នូ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោក Hurleyអគ្គទេសាភិបាលអូស្រ្តាលីនិងលោកAlbaneseនាយករដ្ឋមន្រ្តីអូស្រ្តាលីបានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអូស្រ្តាលី។

      ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីង បានលើកឡើងថា តាំងពីបានបង្កើតទំនាក់ទំនងផ្លូវទូតរយៈពេល៥០ឆ្នាំមក កិច្ចសហប្រតិបត្តិការយ៉ាងប្រាកដប្រជាលើគ្រប់វិស័យរវាងចិននិងអូស្រ្តាលីទទួលបានសមិទ្ធផលដ៏ធំធេង ដែលបាននាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកទំនាក់ទំនងរវាងចិននិងអូស្រ្តាលី ហើយរីករាយរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអូស្រ្តាលី ដោយចាត់ទុកខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតជាកាលានុវត្តភាព ប្រកាន់ខ្ជាប់គោលការណ៍គោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្រ្តាលីឱ្យទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាស្វែងរកសុខសុភមង្គលជូនដល់ប្រជាជននៃប្រទេសទាំងពីរ។

      ថ្លែងក្នុងសារលិខិត លោក Hurleyបានលើកឡើងថា សេចក្តីសម្រេចចិត្តជាប្រវត្តិសាស្រ្តកាលពី៥០ឆ្នាំមុនបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងអូស្រា្តលីនិងចិន ដែលបាននាំមកនូវកំណើននិងឱកាសខាងសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។ សម្លឹងទៅរកអនាគត ភាគីអូស្រ្តាលីនឹងធ្វើកិច្ចខិតខំប្រឹងប្រែងតាមទិសដៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងប្រកបដោយភាពនឹងនរនិងមានលក្ខណៈស្ថាបនាជាមួយចិនក្នុងស្មារតីគោរពគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស