ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទអត្ថាធិប្បាយ៖ ការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺសមស្របតាមបែបវិទ្យាសាស្ត្រ
2022-12-22 15:17:12cri
Share with:

 ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន បានចាត់ទុកថា ការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺមានលក្ខណៈសមស្របតាមបែបវិទ្យាសាស្ត្រ។



ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិននារសៀលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសចិនជាប់ជានិច្ច ។ ភាគីចិនរក្សាគោលជំហរ “យក អាយុជីវិតប្រជាជនជាសំខាន់”  ធ្វើឱ្យកាត់បន្ថយអត្រាឆ្លង អត្រាឈឺធ្ងន់ និងអត្រាស្លាប់ឱ្យទាបជាងគេបំផុតលើពិភពលោកយ៉ាងជោគជ័យ។

លោកជំទាវយល់ឃើញថាការកែសម្រួលជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនគឺមានភាពប្រុងប្រយ័ត្ននិងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រដែលមិនត្រឹមតែធានាបាននូវសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្ដារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនិងសង្គមប្រកបដោយរបៀបរៀបរយដែលផ្ដល់ប្រយោជន៍ដល់តំបន់និងពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍន៍ផងដែរ។

សំឡេង៖« ខ្ញុំយល់ថា ពេលចាប់ផ្តើមមានកូវីដ១៩ គឺមានការស្រស្រាក់ស្រស្រាំស្វែងរកវ៉ាក់សាំង ឱ្យប្រជាពលរដ្ឋបានចាក់ទាន់ពេលវេលា ហើយចិនបានចែករំលែកវ៉ាក់សាំងដល់ប្រទេសកម្ពុជា ។ កម្ពុជាក៏បានទទួលបានផលប្រយោជន៍ពីការផ្តល់វ៉ាក់សាំងរបស់ចិននេះ ។ ហើយនៅពេលនេះ ពេលដែលចិនបានកែសម្រួលនូវវិធានការមួយចំនួនធំ អ៊ីចឹងចិនបានឈានទៅរកភាពវិជ្ជមាន និងជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ »



  លោកគង់ សិរីរ័ត្ន ប្រធានការិយាល័យព័ត៌មាន នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ក្នុងនាមអ្នកសារព័ត៌មានរបស់ជាតិមួយរូបលោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានផ្សព្វផ្សាយពីការវិត្តន៍ការងារប្រយុទ្ធប្រឆាំងកូវីដ១៩របស់ចិន និងកម្ពុជា។

ក្នុងនោះមានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដូចជាព័ត៌មានស្តីពីប្រទេសចិនបាន ផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខាវិជ្ជសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ជាដើម។

លោកគង់សិរីរ័ត្នបានបន្តថា ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន នាពេលបច្ចុប្បន្នេះ បាន ឆ្លុះបញ្ចាំងពីជំហររបស់ចិន និងស្មារតីនៃការស្វែងរកការពិតនិងជឿនលឿនទៅតាមសម័យកាល ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជនចិន និងពិភពលោក ។

សំឡេង៖ « ខ្ញុំយល់ឃើញថា ជាវិធានការល្អបំផុតព្រោះកាលណាចិនទទួលបានជោគជ័យក្នុងការទប់ស្កាតកូវីដ១៩ ពោលពិភពលោក ក៏ជោគជ័យដែរ ដោយថាប្រជាជនច្រើន ហើយបើចិនជោគជ័យនោះសេដ្ឋកិច្ចពិភពលោកក៏ជោគជ័យ»

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ កាលពីរសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០២២ នៅព្រឹទ្ធភា បានរៀបចំសិក្ខាសាលាមួយស្តីពី “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាពឯកឧត្តមវ៉ាងវិនធៀនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ,ឯកឧត្ដមកិត្តិសង្គហបណ្ឌិតទេពងន អនុប្រធានទី២ព្រឹទ្ធសភា,លោកជំទាវយក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធកម្ពុជាចិនជាច្រើននាក់ទៀតផងដែរ។  អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីថាតើកម្ពុជានិងចិនបានសាមគ្គីគ្នាដូចម្ដេចខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងមក រំឭកឡើងវិញអំពីរយៈពេលបីឆ្នាំកន្លងមកនេះប្រទេសចិនខិតខំស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ផ្ដល់ជំនួយដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលតាមតែអាចធ្វើបាន ស្វែងយល់អំពីគោលនយោបាយថ្មីបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនដើម្បីរួមគ្នាត្រៀមខ្លួនបញ្ចូលថាមពលកាន់តែខ្លាំងក្លាទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជាចិន៕



 

អ្នកបកប្រែ:邓倩
ប្លុកពិសេស