ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi និងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីធ្វើកិច្ចសន្ទនាការទូតនិងយុទ្ធសាស្ត្ររវាងចិននិងអូស្ត្រាលី
2022-12-22 15:05:01cri
Share with:

    នៅថ្ងៃទី ២១ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននិងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានធ្វើកិច្ចសន្ទនាការទូតនិងយុទ្ធសាស្ត្ររវាងចិននិងអូស្ត្រាលីជុំទី ៦ នៅទីក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រីពេលនេះត្រូវនឹងខួបទី ៥០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូស្ត្រាលី វាមានសារៈសំខាន់ជានិមិត្តសញ្ញា ។ ប្រទេសចិននិងអូស្ត្រាលីគ្មានជម្លោះក្នុងប្រវត្តិសាស្ត្រទេ ហើយក៏គ្មានការប៉ះទង្គិចពាក់ព័ន្ធដល់ផលប្រយោជន៍ជាមូលដ្ឋាននោះដែរ ។ ការរក្សាបាននូវការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលីប្រកបដោយភាពនឹងនរនិងរឹងមាំគឺ សមស្របទាំងស្រុងនូវផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់ការជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកផងដែរ ។

    ជាការឆ្លើយតប លោកស្រី Penny Wong បានថ្លែងថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនដែលមានស្ថិរភាពនិងប្រកបដោយលក្ខណៈស្ថាបនាគឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរនិងក្នុងតំបន់ ។ រដ្ឋាភិបាលថ្មីរបស់អូស្ត្រាលីប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ក៏ដូចជាមិនពង្រីកនិងគ្រប់គ្រងឱ្យបាននូវការខ្វែងគំនិតរវាងប្រទេសទាំងពីរដើម្បីស្តារនិងអភិវឌ្ឍការប្រាស្រ័យទាក់ទងគ្នានិងការផ្លាស់ប្តូរក្នុងគ្រប់វិស័យរវាងអូស្ត្រាលីនិងចិនក្រោមក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស