ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសចិននឹងអនុលោមតាមពេលវេលានិងសភាពការណ៍ខុសៗគ្នាដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិក
2022-12-22 15:10:55cri
Share with:

    ថ្ងៃទី ២១ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននឹងអនុលោមតាមពេលវេលានិងសភាពការណ៍ខុសៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិក ។

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning បានថ្លែងដូចខាងលើខណៈពេលឆ្លើយសំណួរថា តើប្រទេសចិនមានផែនការកែសម្រួលគោលនយោបាយធ្វើចត្តាឡីស័កសម្រាប់អ្នកចូលដែននៅពេលដ៏ខ្លីខាងមុខនេះឬអត់ ។

      លោកស្រីបានថ្លែងថា ជំងឺកូវីដ១៩បានរីករាលដាលជិត៣ឆ្នាំមកនេះ ប្រទេសចិនបាននាំមុខក្នុងការស្តារផលិតកម្ម ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់យ៉ាងសកម្ម ហើយបានផ្តល់ភាពងាយស្រួលសម្រាប់ការប្រាស្រ័យទាក់ទងរវាងបុគ្គលិក តាមរយៈការរៀបចំ “ច្រករហ័ស ” កែសម្រួលគោលនយោបាយផ្តល់ទិដ្ឋាការ បន្ថែមជើងយន្តហោះអន្តរជាតិប្រកបដោយរបៀបរៀបរយ សម្រួលវិធានការបង្ការនិងគ្រប់គ្រងពីចម្ងាយឆ្ងាយជាដើម ដែលបានរួមចំណែកដ៏សំខាន់ដើម្បីគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស