ថ្ងៃទី២២ខែធ្នូ គណៈកម្មាធិការរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសជាផ្លូវការនូវសញ្ញានិងម៉ាស្កូតឈ្មោះ “Tuyuanyuan”ដែលរចនាតាមប្រធានបទ “ប្រទេសចិនដែលរីកចម្រើនក្នុងយុគសម័យថ្មី ជីវភាពរស់នៅដែលកាន់តែល្អបវរ” ។
ម៉ាស្កូតនេះមានរូបរាងដ៏គួរស្រឡាញ់មានភ្នែកធំភ្លឺថ្លាជាម៉ាស្កូតទី១ដែលតំណាងឱ្យរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលបង្កើតឡើងតាមរយៈការធ្វើការវិភាគចំពោះទិន្នន័យជាច្រើនតាមបណ្តាញអ៊ីនធើណេតក្នុងប្រវត្តិសាស្ត្រ៤០ឆ្នាំនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ។
ក្រៅពីម៉ាស្កូតឈ្មោះ “Tuyuanyuan” នៅមានសញ្ញាតំណាងរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៣ ។ វាបានរចនាឡើងតាមកាយវិការដែលទន្សាយលោតទៅមុខ ហើយមានសណ្ឋានដូចអក្សរ “卯”ដែលសរសេរជាអក្សរផ្ចង់របស់ចិន មានន័យថា ឆ្នាំថោះដែលរីកចម្រើនទៅមុខ ៕