ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Medvedev ប្រធានបក្សរួបរួមរុស្ស៊ី
2022-12-22 09:56:36cri
Share with:

      ថ្ងៃទី២១ ខែធ្នូ នៅ សណ្ឋាគាររដ្ឋDiaoyutai  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយលោក Medvedev ប្រធានបក្សរួបរួមរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន ។

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានឆ្លងកាត់ការពិសោធន៍ពីស្ថានការណ៍អន្តរជាតិដែលប្រែប្រួលឥតឈប់ឈរ តែបានរក្សាការអភិវឌ្ឍដោយកម្រិតខ្ពស់ រឹងមាំ និងប្រកបដោយសិ្ថរភាពជាប់ជានិច្ច ។ ចិននិងរុស្ស៊ីបានអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាជម្រើសយុទ្ធសាស្ត្រដ៏យូរអង្វែងរបស់ភាគីទាំងពីរដោយឈរលើសភាពការណ៍ជាតិរៀងៗខ្លួន ។ ប្រទេសចិនរីករាយរួមសហការជាមួយរុស្ស៊ី ជំរុញឱ្យទំនាក់ទំនងរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីដើរឆ្ពោះទៅមុខឥតឈប់ឈរ ក៏ដូចជារួមគ្នាជំរុញការអភិវឌ្ឍនៃអភិបាលកិច្ចសកលឱ្យឆ្ពោះទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។

     ជាការឆ្លើយតប លោកMedvedev បានថ្លែងថា បក្សកុម្មុយនីស្តចិនបានដឹកនាំប្រទេសចិនឱ្យទទួលបានការអភិវឌ្ឍយ៉ាងធំធេង ប្រការនេះមិនគ្រាន់តែបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនចំនួន១ពាន់៤រយលាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏មានសារសំខាន់ខ្លាំងចំពោះពិភពលោកទាំងមូលផងដែរ ជឿជាក់ថា សេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងដែលបានកំណត់ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងទទួលបានការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់  ។

      ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស