ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ទទួលបានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន
2022-12-21 12:04:45cri
Share with:

      ថ្ងៃទី២០ ខែធ្នូ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានចាប់ផ្តើមធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេលពីរថ្ងៃ នេះជាដំណើរទស្សនកិច្ចនៅចិនជាលើកដំបូង  បន្ទាប់ពីរំលងរយៈពេលបួនឆ្នាំ ។ អ្នកជំនាញរបស់ប្រទេសអូស្ត្រាលីសម្គាល់ឃើញថា អូស្ត្រាលីគួរតែក្តាប់ជាប់ឱកាសមួយនេះ ។

      ប្រព័ន្ធសារព័ត៌មានអូស្ត្រាលី ABC បានចេញផ្សាយដំណឹងនៅថ្ងៃទី២០ ខែធ្នូថា មុននឹងធ្វើទស្សនកិច្ច លោកស្រី Penny Wong បានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា លោក  Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានលើកឡើងយ៉ាងច្បាស់ថា អូស្ត្រាលីនឹងស្វែងរក “ការរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព” ជាមួយប្រទេសចិន ។ លោកស្រីបានប្រកាសថា ក្នុងកិច្ចជំនួបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន  លោកស្រីនឹងជំរុញការលុបចោលការដាក់កំហិតខាងពាណិជ្ជកម្ម ព្រមទាំងអះអាងថា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរមានបញ្ហាពិបាកដោះស្រាយជាច្រើន ត្រូវការពេលវេលានិងដោះស្រាយដោយអនុលោមតាមផលប្រយោជន៍រៀងខ្លួន ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស