ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់
2022-12-21 15:05:38cri
Share with:

    យប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់តាមការណាត់ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាល្លឺម៉ង់ ហើយក៏ជាឆ្នាំដែលមានសារៈសំខាន់ខ្លាំងសម្រាប់ទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ផងដែរ ។ ចិនរីករាយរួមសហការជាមួយអាល្លឺម៉ង់ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ក៏ដូចជាឈានចូលរយៈពេលអនាគត ៥០ ឆ្នាំដែលឆ្ពោះទៅរកភាពជោគជ័យនៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ។

    ជាការឆ្លើយតប លោក Frank-Walter Steinmeier បានថ្លែងថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិនមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនដែលបាននាំមកនូវសុខសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ ។ អាល្លឺម៉ង់រីករាយបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរជាមួយប្រទេសចិន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួម ដូចជា ការអភិរក្សជីវចម្រុះ វិបត្តិថាមពល វិបត្តិស្បៀងអាហារ ការគាំពារសុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស