ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រតិបតិ្តការអនុវត្តច្បាប់និងយាមល្បាតចម្រុះតាមដងមទន្លេមេគង្គរបស់ចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី១២៤ បានចាប់ដំណើរការ
2022-12-21 11:04:25cri
Share with:

      នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២០ ខែធ្នូ កាណូតអនុវត្តច្បាប់ពីរគ្រឿងរបស់ប្រទេសចិន បានចេញដំណើរពីកំពង់ផែGuan Lei មណ្ឌលស្វយ័តជនជាតិ តៃ  Xishuangbannan ខេត្ត យូណាន ប្រទេសចិន នេះជាសញ្ញាកត់សម្គាល់ថា ប្រតិបតិ្តការអនុវត្តច្បាប់និងយាមល្បាតចម្រុះតាមដងទន្លេមេគង្គរបស់ចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី១២៤ បានចាប់ដំណើរការជាផ្លូវការ ។

      អនុលោមតាមផែនការអនុវត្តច្បាប់និងយាមល្បាតចម្រុះតាមដងទន្លេមេគង្គរបស់ចិន ឡាវ មីយ៉ាន់ម៉ានិងថៃ និងគំនិតឯកភាពរួមរបស់ស្ថាប័ននីតិប្រតិបតិ្តនៃប្រទេសទាំងបួនចិន ឡាវ មីយ៉ាន់ម៉ានិងថៃ ក្នុងប្រតិបតិ្តការលើកនេះ ស្ថាប័ននីតិប្រតិបតិ្តនៃប្រទេសទាំងបួន នឹងធ្វើសមយុទ្ធនៅលំហទឹក Meuang Mom នៃប្រទេសឡាវ ដែលមានចម្ងាយឃ្លាតពីផ្នែកខាងលើនៃតំបន់ត្រីកោណមាសនៃទន្លេមេគង្គប្រហែល១១គីឡូម៉ែត្រ ។ សមយុទ្ធលើកនេះរៀបចំធ្វើក្នុងគោលបំណងពិនិត្យនិងលើកកម្ពស់សមត្ថភាពប្រតិបតិ្តការចម្រុះ សមត្ថភាពដោះស្រាយករណីបន្ទាន់និងការសហការប្រយុទ្ធរបស់ភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសទាំងបួន ចិន ឡាវ មីយ៉ាន់ម៉ានិងថៃ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >