ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅហុងកុងឆ្លើយតបនឹងករណីដែលអាជ្ញាធរមានសមត្ថកិច្ចអ៊ុយក្រែនបានបង្ហោះវីដេអូពាក់ព័ន្ធហុងកុងនិងតៃវ៉ាន់ដែលជាព័ត៌មានខុសឆ្គងតាមបណ្តាញទំនាក់ទំនងសង្គម
2022-12-21 12:06:11cri
Share with:

      ទាក់ទិននឹងរឿងដែលអ្នកសារព័ត៌មាននៃប្រព័ន្ធសារព័ត៌មានហុងកុងសួរសំណួរអំពី ករណីដែលអាជ្ញាធរមានសមត្ថកិច្ចអ៊ុយក្រែនបានបង្ហោះវីដេអូពាក់ព័ន្ធហុងកុងនិងតៃវ៉ាន់ដែលជាព័ត៌មានខុសឆ្គងតាមបណ្តាញទំនាក់ទំនងសង្គម អ្នកនាំពាក្យការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅហុងកុងបានថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ ហុងកុងនិងតៃវ៉ាន់សុទ្ធតែជាចំណែកមួយរបស់ប្រទេសចិន។ ប្រទេសចិនសូមដាស់តឿនឱ្យភាគីអ៊ុយក្រែនដោះស្រាយដោយសមរម្យនូវបញ្ហាពាក់ព័ន្ធ ដើម្បីគោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ចិនតែមួយ ក៏ដូចជាមិនគាំទ្រកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងកម្លាំងប្រឆាំងចិនដែលបង្កភាពចលាចលនៅហុងកុង ទោះតាមទម្រង់ណាក៏ដោយ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >