ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិសម្គាល់ឃើញជាទូទៅថា ជប៉ុនចចេសជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺជាការមិនទទួលខុសត្រូវបំផុត
2022-12-21 15:06:54cri
Share with:

      រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូបានធ្វើតាមតែទំនើងចិត្តរបស់ខ្លួនដោយជំរុញឥតឈប់ឈរនូវការងារត្រៀមរៀបចំសម្រាប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទៅក្នុងសមុទ្រ ដែលរងការថ្កោលទោសនិងចោទជាមន្ទិលសង្ស័យជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។សហគមន៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ទង្វើរបស់ជប៉ុនគឺមិនទទួលខុសត្រូវបំផុត ព្រោះវានឹងបណ្តាលឱ្យអេកូ-បរិស្ថាននៃមហាសមុទ្រត្រូវបំពុលដោយវិទ្យុសកម្ម ហើយទីបំផុតនឹងអន្តរាយដល់សុខភាពរបស់មនុស្ស។

      ថ្ងៃទី១៥ខែធ្នូ ពេលជួបពិភាក្សាជាមួយលោកGrossiអគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិ លោកYoonSeok-youlប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងនូវការព្រួយបារម្ភរបស់ប្រជាជនកូរ៉េខាងត្បូងចំពោះការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushimaទៅក្នុងសមុទ្រ ហើយអំពាវនាវឱ្យអង្គការថាមពលបរមាណូអន្តរជាតិពិនិត្យបញ្ជាក់តាមមុំវិទ្យាសាស្រ្តនិងប្រកបដោយសត្យានុម័តចំពោះបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ។

      ថ្ងៃទី៨ខែធ្នូ ក្នុងកិច្ចប្រជុំនៃអង្គការសហប្រជាជាតិដើម្បីរំលឹកខួបទី៤០នៃការអនុម័ត«អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ» តំណាងនៃវេទិកាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកបានលើកឡើងថា បច្ចុប្បន្ន នៅតែគ្មានទិន្នន័យដ៏គ្រប់គ្រាន់ទេដែលអាចបញ្ជាក់ថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុនមានសុវត្ថិភាពចំពោះប្រជាជនក្នុងតំបន់និងជីវចម្រុះនៃសមុទ្រនោះឡើយ ដូច្នេះ ស្នើឱ្យជប៉ុនពន្យារពេលបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ព្រមទាំងគិតពិចារណាពីជម្រើសផ្សេងទៀតក្រៅពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >