ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ក្របខណ្ឌជីវចម្រុះសកលក្រុង Kunming-ក្រុង Montreal”នឹងស្តារឱ្យជីវចម្រុះមានភាពល្អប្រសើរឡើងវិញ
2022-12-21 14:49:11cri
Share with:

ព្រឹកថ្ងៃទី១៩ខែធ្នូតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំដំណាក់កាលទីពីរនៃមហាសន្និបាតភាគីចុះហត្ថលេខីនៃអនុសញ្ញាជីវចម្រុះនៃអង្គការសហប្រជាជាតិលើកទី១៥បានឈានដល់គំនិតឯកភាពគ្នាអំពី ក្របខណ្ឌជីវចម្រុះសកលក្រុង Kunming-ក្រុង Montreal ។ លោក Huang Runqiu ប្រធានមហាសន្និបាតបានលើកឡើងអំពីសភាពការណ៍ទូទៅនៃកិច្ចប្រជុំក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី២០ខែធ្នូ ។

លោក Huang Runqiu បានថ្លែងថា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ប្រទេសចិននឹងបន្តធ្វើជាប្រធានផ្លាស់វេន ព្រមទាំងណែនាំយ៉ាងសកម្មនូវការអនុវត្តជាក់ស្តែងចំពោះ ក្របខណ្ឌនេះ ក៏ដូចជាធានាឱ្យសេចក្តីសម្រេចចិត្តពាក់ព័ន្ធដែលបានអនុម័តទទួលបានការអនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយ ។ ការឈានដល់ក្របខណ្ឌនេះ គឺជាការបិទបញ្ចប់ដ៏គាប់ប្រសើរនៃមហាសន្និបាតលើកនេះ ហើយក៏ជាទីចាប់ផ្តើមថ្មីដែលគួរឱ្យរំភើបចិត្តខាងអភិបាលកិច្ចជីវចម្រុះសកលផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស