ថ្ងៃទី២០ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយប្រកាសកំណត់យកថ្ងៃទី១២ខែកុម្ភៈជារៀងរាល់ឆ្នាំជា"ទិវាអន្តរជាតិស្តីពីការបង្ការសកម្មភាពហិង្សាជ្រុលនិយមដែលជួយជំរុញដល់ភេរវនិយម” ដើម្បីលើកកម្ពស់ការយល់ដឹងចំពោះការគំរាមកំហែងនៃជ្រុលនិយមដ៏ហិង្សា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនេះ។
សេចក្តីសម្រេចចិត្តបានអញ្ជើញរដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ អង្គការនានានៃប្រព័ន្ធអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ផ្សេងទៀត ព្រមនិងអង្គការសង្គមស៊ីវិល ស្ថាប័នឯកជន មជ្ឈដ្ឋានសិក្សាស្រាវជ្រាវនិងប្រព័ន្ធសារព័ត៌មានជាដើមឱ្យរំលឹកទិវាអន្តរជាតិនេះតាមវិធីដ៏សមរម្យ ក្នុងនោះបូករួមទាំងការធ្វើសកម្មភាពអប់រំនិងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ព្រមទាំងចែករំលែកបទពិសោធល្អៗលើវិស័យនេះផងដែរ៕