ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង
2022-12-20 15:25:29cri
Share with:

    នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា នៅពេលមុននេះមិនជាយូរប៉ុន្មាន លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីបារាំង Emmanuel Macron បានជួបសន្ទនាប្រកបដោយជោគជ័យនៅកោះបាលីដែលបានបង្កើនការយល់ដឹងនិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងបានពង្រីកគំនិតឯកភាពរួមនិងពង្រឹងកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនសូមកោតសរសើរចំពោះបារាំងដែលប្រកាន់ខ្ជាប់ភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយបារាំងដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ ក៏ដូចជារួមចំណែករបស់ចិននិងបារាំងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបប្រកបដោយភាពរឹងមាំព្រមទាំងសម្រាប់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។

    លោក Wang Yi បានសង្កត់ធ្ងន់ថា ខណៈពេលដែលការរីករាលដាលនៃជំងឺកូវីដ ១៩ បានឈានចូលដំណាក់កាលថ្មី រដ្ឋាភិបាលចិននឹងបន្តប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង រៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ក៏ដូចជានឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនឡើងៗដល់ការប្រាស្រ័យទាក់ទងរវាងបុគ្គលិកទាំងក្នុងប្រទេសនិងអន្តរជាតិ ។

    ជាការឆ្លើយតប លោកស្រី Catherine Colonna បានថ្លែងថា បារាំងរីករាយគ្រោងផែនការឱ្យបានល្អនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយប្រទេសចិនក្នុងដំណាក់កាលក្រោយ គ្រោងផែនការនិងតាក់តែងផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងនិងពង្រីក ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងបារាំងនិងចិនឱ្យរក្សានិន្នាការល្អប្រសើរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស