សម្រាប់ប្រទេសចិន ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ការបង្ការគ្រប់គ្រងជំងឺឆ្លងក៏ចូលក្នុងដំណាក់កាលថ្មី ដូចនេះហើយការធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អមានសារៈសំខាន់ណាស់។ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលទើបបានបិទបញ្ចប់នាពេលថ្មីៗនេះបានលើកឡើងពី “ការសម្របសម្រួលចំពោះវិស័យចំនួន៦ ” រួមមាន៖ ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម , ការលើកកម្ពស់គុណភាពសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចដ៏សមរម្យ, តម្រូវការក្នុងស្រុកនិងការផ្គត់ផ្គង់ ទំនាក់ទំនងគោលនយោបាយសេដ្ឋកិច្ចនិងគោលនយោបាយផ្សេងៗ, ទីផ្សារជាតិនិងអន្តរជាតិ , ពេលបច្ចុប្បន្ននិងពេលអនាគត។ ទាំងនេះគឺជាបទពិសោធសំខាន់នៃការងារសេដ្ឋកិច្ចចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
រយៈពេលជិត ៣ឆ្នាំកន្លងមក ក្រោមការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនីស្ដចិនដែលមានលោកXiJinping ជាស្នូល ប្រទេសចិនបានសម្របសម្រួលការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាមួយការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ បានទប់ទល់ការវាយប្រហារនៃការរាលដាលជំងឺឆ្លងលើពិភពលោកចំនួន៥លើកប្រកបដោយប្រសិទ្ធភាព។ ប្រទេសចិនបានការពារសុវត្ថិភាពនិងសុខភាពរបស់ប្រជាជន សេដ្ឋកិច្ចចិនបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យមក្នុងចំនួនប្រហែល៤.៥% ដែលខ្ពស់ជាងកម្រិតមធ្យមនៃពិភពលោក។ បន្ទាប់ពីការបន្តអនុវត្តវិធានការសម្រួលការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ប្រទេសចិនបាននិងកំពុងជំរុញគ្រប់មជ្ឈដ្ឋានសហការគ្នាឈានទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីឱ្យសេដ្ឋកិច្ចជាតិដំណើរការកាន់តែល្អប្រសើរ៕