ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណទំនិញចេញ-ចូលកំពង់ផែ Ningbo-Zhoushan ប្រទេសចិនក្នុងឆ្នាំ២០២២បានកើនឡើងដោយនឹងនរ
2022-12-18 13:15:30cri
Share with:

      ពីខែមករាដល់ខែវិច្ឆិការឆ្នាំ២០២២   កំពង់ផែ Ningbo-Zhoushan ដែលជាកំពង់ផែអន្តរជាតិដែលមានបរិមាណទំនិញចេញ-ចូលច្រើនបំផុតលើពិភពលោកក្នុងរយៈពេល ១៣ ឆ្នាំជាប់ បានបន្តរក្សាទិន្នន័យផលិតកម្មដែលកើនឡើងយ៉ាងនឹងនរ។ គិតដល់ចុងខែវិច្ឆិកា  កំពង់ផែ Ningbo-Zhoushan មានទំនិញចេញ-ចូលទម្ងន់សរុប 1160 លានតោន  ដែលបានកើនឡើងជាង 3.41 % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ  បរិមាណកុងតឺន័រចេញ-ចូលបានលើសពី 3126 ម៉ឺនកុងតឺន័រ  ដែលបានកើនឡើងជាង 7.84%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

      ដើម្បីឆ្លើយតបនឹងស្ថានការណ៍កំពង់ផែមានភាពឆ្លាតវៃ ប៉ុន្មានឆ្នាំចុងក្រោយនេះ កំពង់ផែ Ningbo-Zhoushan បានកែលម្អកម្រិតស្វាយ័តនៃការដំណើរការ បានកែលម្អបរិក្ខារ កែសម្រួលប្រព័ន្ធដំណើរការជាដើម ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពដំណើរការនៃកំពង់ផែ ធានាការដឹកជញ្ជូននិងខ្សែសង្វាត់ផ្គត់ផ្គង់មានដំណើរការយ៉ាងរលូន៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស