ថ្ងៃទី១៤ ខែធ្នូ ក្រុមការងារយន្តការចម្រុះស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសិទព័ត៌មាន ដែលបានរៀបរាប់ពីសភាពការណ៍ពាក់ព័ន្ធនឹងការធានាសេវាកម្មសុខាភិបាល ការផលិតនិងផ្គត់ផ្គង់ឱសថ ។
លោក Mi Feng អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានលើកឡើងថា បច្ចុប្បន្ននេះ គោលដៅនៃការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង គឺធានាការថែទាំសុខភាព និងបង្ការករណីឈឺធ្ងន់ ហើយភារកិច្ចជាបន្ទាន់ គឺធានាឱ្យប្រជាជនអាចព្យាបាលរោគនិងមានឱសថប្រើប្រាស់ ។
ត្រូវពង្រីកតួនាទីបណ្តាញសេវាកម្មសុខាភិបាលទីក្រុងនិងជនបទបីថ្នាក់ ពង្រឹងការងារព្យាបាលអ្នកឆ្លងជំងឺដោយបែងចែកតាមថ្នាក់និងប្រភេទ បង្កើនការគ្រប់គ្រងនិងត្រួតពិនិត្យសុខភាពចំពោះបុគ្គលមានហានិភ័យ ធានាយ៉ាងប្រាកដប្រជាឱ្យមនុស្សជរា ស្ត្រីមានទម្ងន់ កុមារ និងអ្នកមានជំងឺរុំារ៉ៃជាដើម អាចទទួលបានសេវាព្យាបាលរោគដោយទាន់ពេលវេលា មានប្រសិទ្ធភាពនិងមានភាពងាយស្រួល ៕