ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិនបានប្រគល់វិញ្ញាសារប្រឡងដែលតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បងបន្ទាប់ពីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អស់រយៈពេលបីឆ្នាំ
2022-12-15 12:53:46cri
Share with:

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានកែសម្រួលឱ្យប្រសើរឡើងនូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារក្នុង១០វិស័យដូចជា កំណត់តំបន់ហានិភ័យដោយចំគោលដៅនិងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័កនិងពន្លឿនការចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ជរាជាដើម ។ ការដាក់ចេញ វិធានការថ្មីចំនួន១០ គឺមានគោលបំណងបន្តលើកកម្ពស់កម្រិតចំគោលដៅនិងវិទ្យាសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ១៩ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។

បច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសកលជាច្រើនសុទ្ធតែបង្ហាញថា បើប្រៀបធៀបនឹងវីរុសកូវីដ១៩ក្នុងគ្រាដំបូងនៃការផ្ទុះជំងឺកូវីដ១៩ ភាពចម្លងវីរុសអូមីក្រុង ត្រូវបានកាត់បន្ថយយ៉ាងច្បាស់លាស់ ។ ក្នុងនាមជាប្រទេសមួយដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មុនគេបង្អស់ បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៃមនុស្សទាំងអស់របស់ប្រទេសចិនបានលើសពី៩០ភាគរយ ដែលបានបង្កើតរបងស៊ាំនឹងរោគដ៏រឹងមាំ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនសន្សំបានបទពិសោធន៍ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសជាបន្តបន្ទាប់ សមត្ថភាពសិក្សាស្រាវជ្រាវឱសថ ព្យាបាលជំងឺនិងធានាសម្ភារៈត្រូវបានបង្កើនឡើងយ៉ាងច្បាស់លាស់ ហើយប្រជាជនចិនក៏មានអាកប្បកិរិយាកាន់តែស្ងៀមស្ងាត់ចំពោះវីរុសផងដែរ ។ ដូច្នេះអាចឃើញថា ប្រទេសចិនទទួលបាននូវ ដំណាក់កាលបង្អួចដ៏គន្លឹះនៃការកែលម្អគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

បើមើលពីក្របខ័ណ្ឌពិភពលោក ពេលប្រទេសឬតំបន់ណាមួយបន្ធូរបន្ថយគោលនយោបាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសន្សឹមៗ សឹងតែទាំងអស់នឹងលេចចេញបញ្ហាដូចជាករណីឆ្លងកើនឡើងជាច្រើនលើសលប់និងកង្វះខាតធនធានព្យាបាលជំងឺជាដើម ។ រដ្ឋាភិបាលចិនអំពាវនាវឱ្យបង្កើនការចាក់វ៉ាក់សាំងរបស់មនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ទាមទារឱ្យទីក្រុងមួយចំនួនពន្លឿនការបំពេញបន្ថែមប្រព័ន្ធជួយសង្គ្រោះនិងព្យាបាលជំងឺដោយចែកជាថ្នាក់នីមួយនិងគូសបញ្ជាក់ថា បង្កើនការផ្គត់ផ្គង់ឱសថនិងត្រៀមបម្រុងធនធានវេជ្ជសាស្ត្រជាដើម ការធ្វើបែបនេះមិនត្រឹមតែដើម្បីសមស្របនឹងសំណូមពរនៃស្ថានការណ៍ថ្មីក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ឆ្លងកាត់ដំណាក់កាលអន្តរកាលនៃការកែលម្អគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីបំណងដើមជាប់រហូតមករបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩គឺ តម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ។

ដោយសារទទួលបានផលប្រយោជន៍ពីការរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចរបស់ចិនបានឡើងដល់៨,១ភាគរយ ដែលបានកាន់ចំណាត់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់លើពិភពលោក។ ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំសរុបនៃការនាំចេញនាំចូលរបស់ចិនបានកើនឡើង៩,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ដែលបានគាំពារយ៉ាងខ្លាំងនូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ នៅតែត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដដែល ។ ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព និងប្រកាន់ខ្ជាប់ការកែឱ្យប្រសើរឡើងនូវគោលនយោបាយដោយចំគោលដៅនិងវិទ្យាសាស្ត្រតាមសភាពការណ៍ជាក់ស្តែង នេះគឺជា ការប្រែប្រួលនិង មិនប្រែប្រួលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន ។ បោះជំហានឆ្ពោះទៅមុខតាមផ្លូវនេះ ប្រទេសចិននឹងកាន់តែខិតជិតជ័យជម្នះចុងក្រោយ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស