ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ឱ្យកាន់តែស៊ីជម្រៅ ចិននិងប្រទេសអារ៉ាប់ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាក្នុងយុគសម័យថ្មី
2022-12-13 08:45:36cri
Share with:

       ពីរាប់ពាន់រាប់រយឆ្នាំមុន ប្រទេសចិននិងប្រទេសអារ៉ាប់ចាប់ផ្តើមទាក់ទងទៅមករកគ្នាស្គាល់គ្នាតាមរយៈផ្លូវសូត្រលើដីគោនិងផ្លូវធាតុក្រអប់លើសមុទ្រ។

       កាលពីខែមិថុនាឆ្នាំ២០១៤ លោក Xi Jinping  ប្រធានរដ្ឋចិនបានលើកឡើងថាចិននិងប្រទេសអារ៉ាប់រួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលទទួលបានការឆ្លើយតបនិងស្វាគមន៍យ៉ាង់កក់ក្តៅពីបណ្តាប្រទេសអារ៉ាប់។ថ្ងៃទី ៩ខែធ្នូឆ្នាំ២០២២  កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូងបានបើកធ្វើនៅអារ៉ាប៊ីសាអូឌីត  លោក Xi Jinping  បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ថា ប្រទេសចិននិងប្រទេសអារ៉ាប់ត្រូវខិតខំជំរុញសកម្មភាពរួមចំនួន៨ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ  ដើម្បីរួមគ្នាកសាង “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយគុណភាពខ្ពស់។

       គួរបញ្ជាក់ថា ការដែលប្រទេសអារ៉ាប់និងចិនរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”  គឺពង្រឹងកិច្ចសហប្រតិបត្តិការប្រពៃណីដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ជាដើម  ព្រមពេលគ្នានឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីដូចជា អវកាសចរណ៍ អាកាសចរណ៍ សេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់ថាមពលនុយគ្លេអ៊ែរដោយសន្តិវិធីជាដើម   ដែលសមស្របនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសអារ៉ាប់ដែលចង់ជំរុញលើកឡើងកម្រិតពហុភាពនៃសេដ្ឋកិច្ចជាតិនិងឧស្សាហកម្មភាវូបនីយកម្មក្នុងប្រទេស។

       បច្ចុប្បន្ន ប្រទេសអារ៉ាប់ចំនួន២១ និងសម្ព័ន្ធអារ៉ាប់បានចុះហត្ថលេខាលើឯកសាសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចិន។ សមិទ្ធផលនៃសកម្មភាពសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលជាដើម  បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទ្វេភាគីចំនួនប្រហែល ២០០០ លាននាក់។  ប្រទេសចិនបានលើកឡើងពីគំនិត “សហគមន៍សុខាភិបាលមនុស្សជាតិ”  គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  បានបញ្ចូលកម្លាំងចលករដល់ប្រទេសពាក់ព័ន្ធប្រយុទ្ធប្រឆាំងជំងឺឆ្លង ស្តារសេដ្ឋកិច្ចជាតិឡើងវិញ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

 ---

*គណកម្មាធិការសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្សនិងប្រទេសចិននឹងបង្កើតហើយបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ចិនស្វាគមន៍អវកាសនាយិករបស់ប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រចូលក្នុងស្ថានីយអវកាសចិន ហើយភាគីទាំងពីរក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស5G 6G ជាដើម។

*ក្នុងអំឡុងពេលការប្រកួតកីឡាបាល់ទាត់ពិភពលោកកាដា   លទ្ធផលនៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានរកឃើញយ៉ាងញឹកញាប់។

*ក្រុងរីយ៉ាត  រាជធានីអារ៉ាប៊ីសាអូឌីត បក្ខជនចូលរួមការប្រកួតភាសាចិនថ្នាក់និស្សិតពិភពលោក “ស្ពាន់ភាសាចិន” ឆ្នាំ២០២២៕



 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស