ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ការលើកកម្ពស់ទំនាក់ទំនងចិននិងអារ៉ាប់ឱ្យឡើងដល់កម្រិតថ្មី នឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជនភាគីទាំង២និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍពិភពលោក
2022-12-11 13:48:48cri
Share with:

    "កិច្ចប្រជុំកំពូលលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិននិងអារ៉ាប់  ហើយប្រាកដជានឹងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអារ៉ាប់ឱ្យឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ!"  ថ្ងៃទី៩ខែធ្នូ តាមម៉ោងក្នុងតំបន់លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលចិននិងអារ៉ាប់លើកដំបូងដែលបានធ្វើឡើងនៅទីក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត  ដោយកត់សម្គាល់ថាត្រូវបន្តនិងផ្សព្វផ្សាយស្មារតីមេត្រីភាពនៃប្រទេសចិននិងអារ៉ាប  ដែលជួយយកអាសាគ្នាទៅវិញទៅមក  សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  រួមបញ្ចូលគ្នានិងរៀនសូត្រពីគ្នាទៅវិញទៅមក"  ដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប់ឱ្យកាន់តែជិតស្និទ្ធ  ហើយលើកឡើងនូវ "សកម្មភាពរួមចំនួន៨"ស្តីពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអារ៉ាប់។ភាគីទាំង២បានចេញផ្សាយឯកសារជាផ្លែផ្កាមួយចំនួន ដូចជា«សេចក្តីប្រកាសរីយ៉ាតស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង»ជាដើម  ហើយឯកភាពគ្នាថា នឹងធ្វើការខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប់ដែលឆ្ពោះទៅរកយុគសម័យថ្មី។

      កិច្ចប្រជុំកំពូលលើកនេះ  គឺជាកិច្ចប្រជុំកំពូលលើកដំបូងរបស់ថ្នាក់ដឹកនាំចិនដែលធ្វើឡើងជាសមូហភាពជាមួយបណ្តាប្រទេសអារ៉ាប់បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។កិច្ចប្រជុំកំពូលបានសម្រេចចិត្តថា នឹងលើកកម្ពស់ទំនាក់ទំនងរវាងចិននិងអារ៉ាប់ឱ្យឡើងដល់កម្រិតថ្មីថែមទៀត  នេះគឺជាការបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី  ហើយក៏ជាការត្រួតត្រាយសម្លឹងមើលទៅកាន់អនាគតផងដែរ។

       តើធ្វើដូចម្តេចដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប់ដែលឆ្ពោះទៅកាន់យុគសម័យថ្មី? នៅក្នុងកិច្ចប្រជុំនេះ  លោកXiJinping ប្រធានរដ្ឋចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួន៤ គឺ   "យើងត្រូវតែប្រកាន់ខ្ជាប់នូវឯករាជ្យម្ចាស់ការ និងគាំពារផលប្រយោជន៍រួម"  "យើងត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ"  "យើងត្រូវគាំពារសន្តិភាពក្នុងតំបន់ និងសម្រេចបាននូវសន្តិសុខរួម"  "យើងត្រូវពង្រឹងការផ្លាស់ប្តូរខាងអរិយធម៌ និងបង្កើនការយល់ដឹងនិងការជឿទុកចិត្ត" ។

      សន្តិភាពនិងសន្តិសុខជាការយកចិត្តទុកដាក់ដ៏លេចធ្លោរបស់ប្រទេសអារ៉ាប់។  ក្នុងនាមជាមិត្តដ៏ស្មោះត្រង់  ប្រទេសចិនតែងតែដើរតួនាទីស្ថាបនាដើម្បីសន្តិភាពមជ្ឈិមបូព៌ាជាប់ជានិច្ច មិនដែលស្វែងរកផលប្រយោជន៍ភូមិសាស្រ្តនយោបាយណាមួយឡើយ  ហើយក៏គ្មានចេតនាបំពេញនូវអ្វីដែលគេហៅថា"កន្លែងទំនេរនៃសិទ្ធិ"នោះដែរ។

       នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ  លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា  ក្នុងរយៈពេលពី៣ដល់៥ឆ្នាំនាពេលអនាគត   ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ ដើម្បីជំរុញ"សកម្មភាពរួមចំនួន៨"។  បើមើលពីបញ្ជីនៃកិច្ចសហប្រតិបត្តិការជាក់លាក់  វាបានពាក់ព័ន្ធនឹងវិស័យចំនួន៨  ដែលបូករួមទាំងការគាំទ្រអភិវឌ្ឍន៍  សន្តិសុខស្បៀងអាហារ  សុខាភិបាល ការច្នៃប្រឌិតបៃតង  សន្តិសុខថាមពល កិច្ចសន្ទនាស្តីពីអរិយធម៌  ការក្លាយជាធនធានមនុស្សរបស់យុវជននិងសន្តិសុខនិងស្ថិរភាពជាដើម។  នេះបានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ភាគីចិនដែលរីករាយរួមអភិវឌ្ឍជាមួយបណ្តាប្រទេសអារ៉ាប់។

      ប្រទេសចិនត្រូវការប្រទេសអារ៉ាប់  ហើយប្រទេសអារ៉ាប់ក៏ត្រូវការប្រទេសចិនផងដែរ។ការលើកកម្ពស់ទំនាក់ទំនងរវាងចិននិងអារ៉ាប់ឱ្យឡើងដល់កម្រិតថ្មី     នឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃភាគីទាំង២និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍពិភពលោក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស