ថ្ងៃទី ៧ ខែធ្នូ ពិព័រណ៍ផ្លាស់ប្តូរនិងសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអារ៉ាប៊ីសាអូឌីតបានធ្វើឡើងនៅក្រុងរីយ៉ាត រាជធានីអារ៉ាប៊ីសាអូឌីត។ រូបភាពចំនួន១០៣សន្លឹកដែលបានតាំងបង្ហាញគឺបានសម្រាំងចេញពីសារមន្ទីររូបភាពឯកសារប្រទេសចិននៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលបានបង្ហាញពីសមិទ្ធផលផ្លាស់ប្តូរនិងសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសអារ៉ាប់ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការផ្តល់ជំនួយមនុស្សធម៌ជាដើម៕