ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តម្រិះប្រាជ្ញាចិននិងគម្រោងចិនដឹកនាំអភិបាលកិច្ចសកលលើវិស័យជីវចម្រុះ
2022-12-08 12:47:23cri
Share with:

     ពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ កិច្ចប្រជុំដំណាក់កាលទីពីនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ (ហៅកាត់COP15) បានបើកធ្វើនៅក្រុងMontreal ប្រទេសកាណាដា ក្នុងនាមជាប្រធានផ្លាស់វេន ប្រទេសចិននឹងបន្តដឹកនាំកិច្ចការជាក់ស្តែងនិងកិច្ចការនយោបាយរបស់មហាសន្និបាតលើកនេះ ។

      សូមបញ្ជាក់ថា កិច្ចប្រជុំដំណាក់កាលទីមួយនៃ COP15 បានបើកធ្វើនៅក្រុងគុនមីង ប្រទេសចិននៅខែតុលា ឆ្នាំ២០២១ ក្រោមប្រធានបទ “អរិយធម៌អេកូឡូស៊ី៖ រួមគ្នាកសាងសហគមន៍រួមវាសនារបស់ផែនដី” ។ កិច្ចប្រជុំដំណាក់កាលទីមួយទទួលបានលទ្ធផលជាផ្លែផ្កា វាមិនត្រឹមតែបានឈានដល់«សេចក្តីប្រកាសក្រុងគុនមីង»ប៉ុណ្ណោះទេ ថែមទាំងប្រទេសចិនក៏បានចាត់វិធានការដ៏សំខាន់ ដូចជាបានបង្កើតឧទ្យានជាតិមួយចំនួនជាលើកទីមួយជាដើម ។ កិច្ចកសាងអរិយធម៌អេកូឡូស៊ី ជាក្របខ័ណ្ឌរបស់យុទ្ធសាស្ត្រជាតិចិនស្តីពីការអភិវឌ្ឍជានិរន្តរភាពនិងការពារបរិស្ថាន ។ COP15 បានចាត់ទុកអរិយធម៌អេកូឡូស៊ីជាប្រធានបទ បានបង្ហាញឱ្យឃើញថា ប្រទេសចិនរំពឹងទុកចែករំលែកការអនុវត្តជាក់ស្តែងរបស់ខ្លួនលើវិស័យការពារបរិស្ថានជាមួយប្រទេសផ្សេងទៀត ។

      ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈស្តីពីភ្នំបៃតងទឹកស្អាត ជាភ្នំមាសភ្នំប្រាក់ ។ កិច្ចកសាងអរិយធម៌អេកូឡូស៊ីនិងការពារអេកូបរិស្ថាន ទទួលបានប្រសិទ្ធភាពយ៉ាងប្រាកដប្រជា។ គិតរហូតដល់បច្ចុប្បន្ននេះ ទំហំផ្ទៃដីនៃតំបន់ការពារធម្មជាតិគ្រប់ថ្នាក់និងគ្រប់ប្រភេទរបស់ចិន ត្រូវជា១៨ភាគរយនៃទំហំផ្ទៃដីទូទាំងប្រទេសចិន ប្រទេសចិនបានបង្កើតឧទ្យានជាតិ៥កន្លែងជាលើកដំបូង ។ លោក  Erik Solheim អតីតអគ្គលេខាធិការរង និងជាប្រធានប្រតិបតិ្តកម្មវិធីគ្រោងផែនការបរិស្ថាននៃអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ។ លោកបានថ្លែងថា ប្រទេសចិនបានយកឈ្នះលើឧបសគ្គបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន ព្រមពេលជាមួយគ្នានេះ ក៏បានទប់ទល់នឹងបម្រែបម្រួលអាកាសធាតុយ៉ាងសកម្ម ធ្វើឱ្យតំបន់ភ្នំនិងទន្លេមានភាពស្រស់ស្អាតដូចកាលពីមុនឡើងវិញ ។ លើវិស័យអភិវឌ្ឍន៍បៃតង ប្រទេសចិនបានកាន់ឋានៈឈានមុខលើពិភពលោករួចហើយ ដែលបាននិងកំពុងការពារបរិស្ថានធម្មជាតិឱ្យបានកាន់តែល្អប្រសើរ ។ លោក ជីស៊ី ឡូប៊ីច បញ្ញវន្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវប្រទេសចិនសម័យទំនើបរបស់សកលវិទ្យាល័យPrinceton អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តផែនការការពារជីវចម្រុះដោយចែកជាតំបន់ដោយគ្រប់ជ្រុងជ្រោយ ទ្រង់ទ្រាយនិងល្បឿនរបស់ចិនក្នុងការដាក់ចេញផែនការនិងច្បាប់កំណត់សម្រាប់ជំរុញការការពារបរិស្ថាន គួរឱ្យអ្នកផងចាប់អារម្មណ៍ ។

ក្នុងរយៈពេល១០ឆ្នាំខាងមុខ ប្រទេសចិនបានកំណត់គោលដៅថ្មីយ៉ាងច្បាស់លាស់ ក្នុងន័យក្តាប់ជាប់ទិសដៅឆ្ពោះទៅមុខនៃការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព វិធានការជាក់ស្តែងរួមមាន៖ ទីមួយ ធ្វើឱ្យប្រព័ន្ធច្បាប់កំណត់ការពារជីវចម្រុះមានសុក្រឹតភាព ទីពីរ បន្តកែលម្អបណ្តាញការពារជីវចម្រុះ ជំរុញការស្តារអេកូបរិស្ថានឡើងវិញ ទីបី បង្កើនការប្រើប្រាស់ជីវចម្រុះជានិរន្តរភាព ទីបួន ធ្វើកិច្ចសហប្រតិបតិ្តការនិងផ្លាស់ប្តូរអន្តរជាតិឱ្យមានភាពកាន់តែស៊ីជម្រៅ និងទីប្រាំ លើកទឹកចិត្តឱ្យសាធារណៈជនចូលរួមជាមួយគ្នា ។

ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរ និងប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោក លើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការចូលរួមអភិបាលកិច្ចអាកាសធាតុសកល និងការចូលរួមអភិបាលកិច្ចបរិស្ថានសកលយ៉ាងស៊ីជម្រៅ ប្រទេសចិនបានរ៉ាប់រងភារកិច្ចជាប្រទេសធំដោយម្ចាស់ការ ។ រដ្ឋាភិបាលចិនបានបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយនៃ «អនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ »និង «កិច្ចព្រមព្រៀងក្រុងប៉ារីស» បានបង្កើតយន្តការសន្ទនាជាន់ខ្ពស់រវាងចិននិងអឺរ៉ុបលើវិស័យបរិស្ថាននិងអាកាសធាតុ ក៏ដូចជាបានបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ។ គិតរហូតដល់ខែមិថុនា ឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្តីពីបម្រែបម្រួលអាកាសធាតុចំនួន៤៣ច្បាប់ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣៨ ដើម្បីជួយប្រទេសពាក់ព័ន្ធលើកម្ពស់សមត្ថភាពទប់ទល់ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភជាសម្ភារៈទប់ទល់នឹងបម្រែបម្រួលអាកាសធាតុលើវិស័យផ្កាយរណបឧតុនិយម ប្រព័ន្ធPV និងរថយន្តដើរដោយថាមពលថ្មីជាដើម ។

ការការពារជីវចម្រុះគឺបានការពារផលប្រយោជន៍និងសុភមង្គលរបស់មនុស្សជាតិ នៅពេលអនាគត ប្រទេសចិននឹងបន្តរួមចំណែកតម្រិះប្រាជ្ញាចិននិងគម្រោងចិន ចាប់ដៃជាមួយបណ្តាប្រទេសនានារួមគ្នាកសាងសហគមន៍រួមវាសនារបស់ផែនដី និងរួមគ្នាចាប់ផ្ដើមដំណើរថ្មីនៃការធ្វើអភិបាលកិច្ចជីវចម្រុះពិភពលោកទាំងមូល ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស