កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១២ សមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ ទើបតែបិទប្រជុំ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទស្សនាពិព័រណ៍ឈ្មោះ«ផ្លូវងើបឡើងវិញ» នៅសារមន្ទីរជាតិ។ កាលនោះលោកបានលើកឡើងក្តីសុបិនចិនជាលើកដំបូង ព្រមទាំងអធិប្បាយពីអត្ថន័យរបស់វា “យើងកំពុងព្យាយាមរត់ យើងសុទ្ធតែជាអ្នកស្វែងរកក្ដីសុបិន។”តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួមនិងដឹកនាំបក្សទាំងមូលនិង ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនពង្រឹងជំនឿងចិត្ត ពុះពារឧបសគ្គ តស៊ូប្រឹងប្រែងនិងស្វែងរកក្តីសុបិន ដើរតាមផ្លូវថ្មីដែលប្រកបដោយភាពរុងរឿងនិងក្តីសុបិន។ ខាងក្រោមនេះសូមរំលឹកឡើងវិញពីអនុសាសន៍ពាក់ព័ន្ធរបស់លោក Xi Jinping ក្នុងកាលៈទេសៈខុសៗគ្នា៕