ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលានៃប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិននិងអារ៉ាប់ក្រោមប្រធានបទ “ប្រទេសចិនក្នុងដំណើរការនិងពិភពលោក”រៀបចំធ្វើដោយជោគជ័យនៅទីក្រុងរីយ៉ាត
2022-12-07 17:54:25cri
Share with:

   

     ថ្ងៃទី៥ ខែធ្នូ តាមម៉ោងក្នុងតំបន់ សិក្ខាសាលានៃប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិននិងអារ៉ាបក្រោមប្រធាបទ ““ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក”ដែលផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានសំខាន់ៗជាង៣០ក្នុងប្រទេសអារ៉ាប់បានរៀបចំធ្វើដោយជោគជ័យនៅទីក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។ឥស្សរជនជាង១០០រូប រួមមានមន្ត្រីរដ្ឋាភិបាល អ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ តំណាងនៃអង្គការពាក់ព័ន្ធដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អាល់ហ្សេរី ប៉ាឡេស្ទីននិងយេម៉ែននិងឯកអគ្គរដ្ឋទូតចិនទទួលបន្ទុកកិច្ចការវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់នៃក្រសួងការបរទេសចិនបានផ្លាស់ប្តូរមតិយោបល់និងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅស្តីពីបញ្ហា ដូចជាដំណើរថ្មីរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនិងកាលានុវត្តភាពថ្មីរបស់ប្រទេសអារ៉ាប់ សារសំខាន់នៃការជំរុញកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងអារ៉ាប់ តើប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិននិងអារ៉ាប់គួរធ្វើយ៉ាងម៉េចអាចជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអារ៉ាប់ឱ្យវិវឌ្ឍទៅមុខតាមទិសដៅកាន់តែល្អ។ឥស្សរជនដែលអញ្ជើញចូលរួមសិក្ខាសាលានេះបានសម្គាល់ឃើញថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍនៅពេលអនាគតរបស់ប្រទេសចិន ហើយនឹងផ្តល់ជាបទពិសោធន៍និងមេរៀនសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសអារ៉ាប់ ការដែលប្រព័ន្ធសារព័ត៌មានរវាងប្រទេសចិននិងអារ៉ាប់បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនឹងមានអំណោយផលដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសចិននិងអារ៉ាប់ថែមទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស