ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជំរុញបុព្វហេតុជនពិការដោយគ្រប់ជ្រុងជ្រោយតាមរយៈវិធានការធំៗចំនួន៤ ដើម្បីគាំទ្រជីវភាពល្អរបស់ជនពិការចិន
2022-12-01 11:24:46cri
Share with:

ថ្ងៃទី៣ខែធ្នូជារៀងរាល់ឆ្នាំជាទិវាជនពិការអន្តរជាតិ។ នៅប្រទេសចិនមានជនពិការចំនួន៨៥លាននាក់។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាច្រើនលើកថា ជនពិការជាសមាជិកស្មើភាពរបស់មហាគ្រួសារមនុស្សជាតិ ។ចាំបាច់ត្រូវការពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការឱ្យល្អ។ ពេលអញ្ជើញធ្វើរបាយការណ៍ការងារក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោកបានបញ្ជាក់ម្តងទៀតថា  ការធ្វើទំនើបកម្មតាមបែបផែនចិនជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយមនុស្សធំសម្បើម ជាការធ្វើទំនើបកម្ម ដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព។  ប្រទេសចិននឹងបន្តជំរុញបុព្វហេតុជនពិការដោយគ្រប់ជ្រុងជ្រោយ។

តាមរយៈវិធានការខាងក្រោមនេះ ប្រទេសចិនបានបន្តខិតខំគាំពារនិងផ្តល់ជីវភាពល្អជូនជនពិការរបស់ប្រទេសចិន៖  កែសម្រួលប្រព័ន្ធសន្តិសុខសង្គមសម្រាប់ជនពិការឱ្យកាន់តែល្អប្រសើរ។ បន្ថែមប្រព័ន្ធផ្តល់សេវាថែទាំជនពិការ។  ជួយនិងគាំទ្រជនពិការនៅក្រុងនិងនៅជនបទបង្កើតអាជីពឬទទួលបានឱកាសការងារ។  ផ្តល់មជ្ឈដ្ឋាន និងលក្ខណៈងាយស្រួលសម្រាប់ជនពិការ  ដូចជាជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិវិស័យសិទ្ធិមនុស្សរបស់ជនពិការដែលផ្តោតលើតំបន់ “ខ្សែក្រវាត់និងផ្លូវ” ជាដើម។

គួរបញ្ជាក់ថា តាមរយៈការអភិវឌ្ឍនៃសេដ្ឋិកិច្ចឌីជីថលនិងបណ្តាញអ៊ីនធើណេត ក្នុងអំឡុងពេលផែនការ៥ឆ្នាំទី១៣ (ឆ្នាំ២០១៦ដល់ឆ្នាំ២០២០)  ប្រទេសចិនបានផ្តល់ឱកាសការងារថ្មីដល់ជនពិការចំនួនជាង  ១.៨ លាននាក់ ។ ពេលខាងមុខនេះ ប្រទេសចិននឹងបន្តជំរុញការបង្កើតអាជីពនិងទទួលបានឱកាសការងារសម្រាប់ជនពិការ ពិសេសជនពិការភ្នែក ក្នុងវិស័យវិចិត្រសិល្បៈ សុខភាពផ្លូវចិត្ត សេវាអ៊ីនធើណេតជាដើម។

ព្រមជាមួយនេះ ប្រទេសចិនបានកែលម្អតំបន់សម្រាប់ជនពិការក្នុងទីក្រុងផង នៅទីជនបទផង បានកសាងថ្មីឬកែសម្រួលច្រកចេញចូលនៃសហគមន៍ស្នាក់នៅ បញ្ជរផ្តល់សេវាកម្ម និងបង្គន់ជាដើម។ រទេះភ្លើងនិងឡានក្រុងបានបន្ថែមចំនួនកៅអីសម្រាប់ជនពិការ ផ្តល់សេវាប្រកាសតាមសំឡេងនិងអេក្រង់ជាដើម បន្ថែមកម្មវិធី APP សម្រាប់ជនពិការជាដើម ដើម្បីជួយជនពិការចិនធ្វើការផ្លាស់ប្តូរ ប្រាស្រ័យទាក់ទង និងធ្វើដំណើរកាន់តែងាយស្រួល៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស