ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិបង្ហាញថា នៅលើពិភពលោកទាំងមូល អ្នកចូល​​រួម​ផ្តល់​មតិ​លើសពី៨០ភាគរយបានអំពាវនាវឱ្យទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
2022-11-28 13:52:37cri
Share with:

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បាននិងកំពុងបន្តរីករាលដាលនៅពិភពលោកទាំងមូលដដែល  តាំងពីចូលឆ្នាំនេះមក ករណីស្លាប់ដោយសារជំងឺកូវីដ១៩ បានលើសពី១លាននាក់ វីរុសនេះបាននិងកំពុងបំប្លែងថ្មីជាបន្តទៀត ។ នាពេលថ្មីៗកន្លងទៅនេះ លទ្ធផលនៃការស្ទង់ប្រជាមតិរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក បានបង្ហាញឱ្យឃើញថា អ្នកចូលរួមផ្តល់មតិលើសពី៦០ភាគរយមានក្តីព្រួយបារម្ភពីឥទ្ធពលអវិជ្ជមានចំពោះសុខភាពមនុស្សជាតិដែលបណ្តាលមកពីជំងឺកូវីដ១៩  ហើយអ្នកចូលរួមផ្តល់មតិចំនួន៨៥,៤ភាគរយសម្គាល់ឃើញថា គួរតែចាត់វិធានការដើម្បីទប់ស្កាត់កុំឱ្យមនុស្សកាន់តែច្រើនឆ្លងជំងឺកូវីដ១៩ ។

   តាំងពីចូលឆ្នាំនេះមក ការរីករាលដាលនៃជំងឺកូវីដ១៩បានបណ្តាលឱ្យមនុស្សលើសពី១លាននាក់ ស្លាប់បាត់បង់ជីវិត ។ ទាក់ទិននឹងករណីនេះ អ្នកចូលរួមផ្តល់មតិចំនួន៨៥,៤ភាគរយសម្គាល់ឃើញថា គួរតែចាត់វិធានការដើម្បីទប់ស្កាត់កុំឱ្យមនុស្សកាន់តែច្រើនឆ្លងជំងឺកូវីដ១៩ ហើយមានតែ៨,៣ភាគរយសម្គាល់ឃើញថា “វាគ្មានអីទេ ” អ្នកចូលរួមផ្តល់មតិមិនបាន “បណ្តែតបណ្តោយ”ពិតប្រាក ដូចការឃោសនារបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចនោះទេ  ។ ផ្ទុយទៅវិញ គំនិត “បណ្តែតបណ្តោយ”បានបណ្តាលឱ្យវីរុសបំប្លែងថ្មីនិងមានហានិភ័យរីករាលដាលកាន់តែខ្លាំង ព្រមពេលជាមួយគ្នានេះ ក៏បានជះឥទ្ធិពលអាក្រក់ក្នុងសង្គមជាបន្តបន្ទាប់ដែលបណ្តាលឱ្យខ្វះខាតធនធានសុខាភិបាលនិងខ្វះខាតកម្លាំងពលកម្មជាដើម ជាងនេះទៅទៀត ប្រទេសដែលចាត់វិធានការណ៍អសកម្មខាងការបង្ការនិងគ្រប់គ្រង់ជំងឺកូវីដ១៩ ក៏មិនមែនជាការ “បណ្តែតបណ្តោយ”ពិតប្រាកដនោះទេ ហើយក៏មិនអាចសម្រេចបាននូវការ “បណ្តែតបណ្តោយតែទទួលបានជោគជ័យ”នោះដែរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស