ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទំនាក់ទំនងរវាងចិននិងគុយបាបានក្លាយជាគំរូនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយមនិងជួយយកអាសាគ្នាទៅវិញទៅមកដោយស្មោះត្រង់រវាងប្រទេសកំពុងអភិវឌ្ឍន៍
2022-11-28 12:01:23cri
Share with:

    កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តបង្កើនការណែនាំខាងនយោបាយចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរ ហើយបន្តធ្វើឱ្យទំនាក់ទំនងដ៏មេត្រីភាពនិងវិសេសវិសាលរវាងចិននិងគុយបាមានភាពកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី ។

    សូមបញ្ជាក់ថា សហគមន៍រួមវាសនារវាងចិននិងគុយបាគឺជាសហគមន៍រួមវាសនាដំបូងគេបង្អស់ដែលប្រទេសចិនបានបង្កើតជាមួយប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនដែលបានចង្អុលបង្ហាញនូវទិសដៅសម្រាប់អភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មី ។ ប្រទេសគុយបាគឺជាប្រទេសដំបូងគេបង្អស់នៅអឌ្ឍគោលខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ លោក Miguel Díaz-Canel Bermúdez គឺជាប្រមុខរដ្ឋនៃប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីនដំបូងគេបង្អស់ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ទំនាក់ទំនងរវាងចិននិងគុយបាបានក្លាយជាគំរូនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយមនិងជួយយកអាសាគ្នាទៅវិញទៅមកដោយស្មោះត្រង់រវាងប្រទេសកំពុងអភិវឌ្ឍន៍ ។

    បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលសាចុះសាឡើង សម្ពាធដែលសេដ្ឋកិច្ចមានសភាពធ្លាក់ចុះបានកើនឡើង ហើយពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ ដោយសារគុយបារងការដាក់ទណ្ឌកម្មដោយឯកតោភាគីពីអាមេរិកក្នុងរយៈពេលជាយូរ បានជាការអភិវឌ្ឍរបស់ខ្លួនកំពុងប្រឈមនឹងបញ្ហាជាច្រើន ។ ថ្លែងក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គណបក្សទាំងពីរចិននិងគុយបាគួរតែរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតដិត បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាកសាងឱ្យបានល្អនូវសង្គមនិយមដែលសមស្របនឹងសភាពការណ៍ជាតិរៀងៗខ្លួន ។ ជាការឆ្លើយតប លោក Miguel Díaz-Canel Bermúdez បានលើកឡើងថា គុយបានឹងចាត់ទុកប្រទេសចិនជាគំរូដើម្បីប្រឈមមុខដោយផ្ទាល់នូវការសាកល្បងនិងសម្រេចបាននូវគោលដៅនៃការកសាងសង្គមនិយម ។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ភាគីទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅនិងពួតដៃគ្នាកសាងសង្គមនិយមទំនើប ។

    នាពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី១របស់គុយបា ហើយគុយបាគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិនក្នុងតំបន់ការ៉ាប៊ីន ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងគុយបាបានកើនឡើង ៧,២ ភាគរយ ហើយក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងតទៅទៀត ។

    ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលគុយបានៅប្រទេសចិនលើកនេះក៏បានត្រួសត្រាយចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងដើរតួនាទីកាន់តែធំក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីនផងដែរ ។ បច្ចុប្បន្ននេះ មានប្រទេសអាមេរិកឡាទីនចំនួន ២១ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពី"ខ្សែក្រវាត់និងផ្លូវ"ជាមួយប្រទេសចិន ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីនបានឈានដល់ ៤៥០ ពាន់លានដុល្លារអាមេរិកជាលើកដំបូងដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ អ្នកវិភាគបានចង្អុលបង្ហាញថា ការរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងគុយបានឹងដើរតួនាទីជាគំរូនៅអាមេរិកឡាទីននិងការ៉ាប៊ីន ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងអាមេរិកឡាទីនទទួលបានការអភិវឌ្ឍដែលមានភាពកាន់តែល្អប្រសើរក្នុងយុគសម័យថ្មី ។

    នៅអាមេរិកឡាទីនមានសុភាសិតមួយឃ្លាដែលថា "មិត្តភក្តិពិតប្រាកដអាចធ្វើឱ្យមនុស្សនៅម្ខាងទៀតនៃពិភពលោករំភើបចិត្ត" ។ សំដៅទៅរកអនាគត ចិននិងគុយបានឹងបន្តធ្វើជាអ្នករួមដំណើរក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍សង្គមនិយម ដៃគូល្អសម្រាប់ការអភិវឌ្ឍរួមនិងជាយុទ្ធមិត្តល្អសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់ប្រជាជនរបស់ភាគីទាំងពីរឱ្យបានកាន់តែល្អប្រសើរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស