ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO)ចេញផ្សាយសេចក្តីថ្លែងការណ៍រួម
2022-11-26 15:37:36cri
Share with:

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកទាំង៦ នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៦នេះបានជំទាស់នឹងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ប្រធាននៃអង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប( OSCE )ស្តីពីការបដិសេធការចូលរួមរបស់គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការ OSCE ។ ពួកគេសម្គាល់ថា ទង្វើនេះបានបំពានលើបទដ្ឋាន នីតិវិធី និងគោលការណ៍ធ្វើសេចក្តីសម្រេចរបស់អង្គការ OSCE

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៦នេះបានអំពាវនាវប្រធានអង្គការ OSCE ឱ្យធានាដោយគ្មានករណីលើកលែងក្នុងការផ្តល់សិទ្ធិតំណាងប្រកបដោយសមភាពនិងបរិយាប័ន្នដល់ប្រទេសទាំងអស់ដែលចូលរួមអង្គការOSCE ហើយក៏អំពាវនាវឱ្យប្រធានអាណត្តិក្រោយនៃអង្គការ OSCE ដើរតួនាទីរបស់ខ្លួនក្នុងលក្ខណៈស្ថាបនា ដើម្បីធានាការគោរព ការផ្តល់សិទ្ធិរបស់អង្គការនិងសិទ្ធិចូលរួមរបស់រដ្ឋសមាជិកទាំងអស់ ក្នុងន័យសម្រេចបាននូវគោលដៅនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកទាំងអស់នៃអង្គការ OSCE

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស