ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បុគ្គលិកគយនៅកំពង់ផែអន្តរជាតិមួយ
2022-11-24 14:07:44cri
Share with:

នៅខេត្តZhejiang ភាគខាងកើតប្រទេសចិន ភ្ជាប់ទៅនឹងផ្លូវទឹកសំខាន់នៃមហាសមុទ្រប៉ាស៊ីហ្វិកនិងរង្វង់សេដ្ឋកិច្ចដីសណ្តទន្លេយ៉ង់ហ្សេ ដែលប្រកបដោយភាពរស់រវើកបំផុតនៃចិនដីគោក  មានកំពង់ផែមួយឈ្មោះថា Ningbo-Zhoushan

លោក Hu Xiaofeng បានបម្រើការងារគយនៅទីនេះអស់រយៈពេលជាង២០ឆ្នាំហើយ។ ស្របពេលការភិវឌ្ឍនៃសមាហរណកម្មសេដ្ឋកិច្ចពិភពលោក  កិច្ចការគយបានដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសេរីភាវូបនីយកម្មនិងកិច្ចសម្រួលខាងពាណិជ្ជកម្ម។ លោក Hu Xiaofeng   និងមិត្តរួមការងាររបស់លោកបានឆ្លងកាត់នូវការបើកច្រកផ្លូវទឹកអន្តរជាតិពីមួយខ្សែទៅមួយខ្សែ បានទទួលនាវាដឹកជញ្ជូនទំនិញមកពីគ្រប់ទិសទីនៅលើពិភពលោក  និងបញ្ចូនផលិតផលចិនពីនាវាមួយគ្រឿងហើយមួយគ្រឿងទៀត។ បច្ចុប្បន្ន Hu Xiaofeng បានប្រែកាយពីយុវជនដែលស្រស់សង្ហារក្លាយជាឪពុកដ៏នឹងធឹងម្នាក់ ខណៈពេលកំពង់ផែ Ningbo-Zhoushan ក៏ក្លាយជាកំពង់ផែអន្តរជាតិដែលមានបរិមាញទំនិញលើកដាក់ច្រើនបំផុតលើពិភពលោកផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស