ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនរីករាយផ្តល់ការគាំទ្រនិងជំនួយចាំបាច់ចំពោះការជួយសង្គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី
2022-11-24 14:14:16cri
Share with:

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី២៣ខែវិច្ឆិកាថា ប្រទេសចិនយកចិត្តទុកដាក់ដល់ស្ថានការណ៍រញ្ជួយដីដែលកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ហើយនៅថ្ងៃទី២២ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ។ប្រទេសចិននិងឥណ្ឌូណេស៊ីគឺជាប្រទេសជិតខាងមានមេត្រីភាពល្អ ប្រទេសចិនរីករាយផ្តល់ការគាំទ្រនិងជំនួយចាំបាច់ចំពោះការជួយសង្គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី ហើយក៏ជឿជាក់ថាប្រជាជនឥណ្ឌូណេស៊ីមុខជាអាចយកឈ្នះលើគ្រោះមហន្តរាយនេះ និងកសាងប្រទេសជាតិឡើងវិញក្នុងពេលឆាប់ៗ។

គួររំលឹកថា កាលពីថ្ងៃទី២១ខែវិច្ឆិកា ខេត្តJava ប្រទេសឥណ្ឌូណេស៊ីបានកើតឡើងរញ្ជួយដី៥.៦រិច្ចទ័រ។ ហើយោងតាមការផ្សាយដំណឹងពីនាយកដ្ឋានប្រឆាំងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីកាលពីថ្ងៃទី២២បានឱ្យដឹងថា ចំនួនមនុស្សរងគ្រោះស្លាប់បានកើនឡើងដល់២៦៨នាក់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស