ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនក្លាយជាប្រទេសដែលមានកម្រិតខ្ពស់បំផុតក្នុងការតភ្ជាប់បណ្តាញតាមផ្លូវសមុទ្រលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា
2022-11-24 15:33:57cri
Share with:

យោងតាមទិន្នន័យរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូនប្រទេសចិនបង្ហាញឱ្យឃើញថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវទឹកនិងលំហូរនៃចរាចរណ៍ទំនិញបានកើនឡើង ៤,៧% និង ៤,៤% រៀងគ្នា បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន។ ចំនួនដឹកជញ្ជូនទំនិញ និងចំនួនលើកដាក់កុងតឺន័រតាមកំពង់ផែបានកើនឡើង ០,៥% និង ៤% រៀងគ្នាបើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន។

ប្រទេសចិនមានកំពង់ផែចំនួន ៨ និង ៧ រៀងគ្នាក្នុងចំណោមកំពង់ផែកំពូលទាំង ១០ ដែលមានចំនួនដឹកជញ្ជូនទំនិញ និងចំនួនលើកដាក់កុងតឺន័រច្រើនបំផុតនៅលើពិភពលោក ហើយបានក្លាយជាប្រទេសដែលមានកម្រិតខ្ពស់បំផុតក្នុងការតភ្ជាប់បណ្តាញតាមផ្លូវសមុទ្រលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស