ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនរីករាយជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិលើវិស័យលំហអវកាស
2022-11-24 15:31:46cri
Share with:

កាលពីពេលថ្មីៗនេះ នៅក្នុងសិក្ខាសាលាដែលរួមសហការរៀបចំដោយរដ្ឋបាលជាតិអវកាសចិននិងការិយាល័យទទួលបន្ទុកកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ លោក Heidemann ប្រធានស្តីទីនៃការិយាល័យទទួលបន្ទុកកិច្ចការអវកាសនៃអង្គការសហប្រជាជាតិបានថ្លែងថា ការរុករកអវកាសរបស់ប្រទេសចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។

ពេលឆ្លើយតបសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនសូមកោតសរសើរចំពោះការលើកឡើងរបស់លោកHeidemann ។ លំហអវកាសគឺជាដែនរួមរបស់មនុស្សជាតិ ហើយការរុករកអវកាសគឺជាបុព្វហេតុរួមរបស់មនុស្សជាតិផងដែរ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនិងតំបន់ទាំងអស់ដែលប្តេជ្ញាចិត្តចំពោះការប្រើប្រាស់លំហអវកាសដោយសន្តិភាព ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិលើវិស័យលំហអវកាស ព្រមនិងពួតដៃគ្នាធ្វើឱ្យអរិយធម៌មនុស្សជាតិឆ្ពោះទៅរកលំហអវកាសកាន់តែធំទូលាយ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស