ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើអំពើហឹង្សាដោយកាំភ្លើងអាចត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាស់វែងសិទ្ធិមនុស្សរបស់អាមេរិក
2022-11-24 13:40:49cri
Share with:

        


        នៅថ្ងៃទី២២ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់   ករណីបាញ់ប្រហារមួយបានកើតឡើងនៅផ្សារទំនើបWalmart ក្នុងទីក្រុងChesapeake រដ្ឋVirginia អាមេរិក   បណ្តាលឱ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់។  នៅថ្ងៃទី១៩ ខែវិច្ឆិកា   ករណីបាញ់ប្រហារមួយបានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងរដ្ឋColorado អាមេរិក ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់និង២៥នាក់រងរបួស។  នេះក៏បានបណ្តាលឱ្យចំនួនការបាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិកបានលើសពី៦រយករណី ក្នុងឆ្នាំជាប់ៗគ្នា។  "ខ្ញុំបានឃើញកាំភ្លើង។ ស្នូរកាំភ្លើងបានលាន់ឮមួយជុំទៅមួយជុំ។  វាគួរឱ្យរន្ធត់ណាស់។  ពេលនោះ  ខ្ញុំបានលាក់ខ្លួននៅក្រោយហើយបានឃើញបំណែកកញ្ចក់ខ្ទាតជុំវិញ   គ្រាប់កាំភ្លើងបានបាញ់កំទេចដប"  លោកMichael Anderson អ្នករស់រានមានជីវិតមួយរូបក្នុងករណីបាញ់ប្រហាររដ្ឋ Colorado បានរំលឹកដោយភ័យរន្ធត់។

      ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកទើបតែបានបញ្ចប់  ហើយបញ្ហាអំពីអំពើហិង្សាដោយកាំភ្លើងបានទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។  លោកចូ បៃឌិនប្រធានាធិបតីអាមេរិកបានថ្លែងថា គប្បីត្រូវដោះស្រាយ"ជំងឺរីករាតត្បាត"នៃអំពើហិង្សាដោយកាំភ្លើង។  ប៉ុន្តែស្នូរកាំភ្លើងម្តងៗ បានប្រាប់ប្រជាជនថា"ជំងឺរាតត្បាតបែបអាមេរិក"នេះ  កាន់តែធ្ងន់ឡើងៗ។ នៅអាមេរិកសព្វថ្ងៃនេះ   មិនថាមនុស្សដើរតាមផ្លូវ សិក្សានៅសាលារៀន  ឬផឹកស្រាក្នុងបារក៏ដោយ  ពួកគេសុទ្ធតែអាចនឹងជួបហានិភ័យបាញ់ប្រហារគ្រប់ពេលវេលា។  ការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនអាមេរិក ការប៉ះពាល់ដល់ផ្លូវចិត្តសាធារណៈជន  និងការបំផ្លិចបំផ្លាញដល់សង្គមនៃអំពើហិង្សាដោយកាំភ្លើងកំពុងកាន់តែស្រួចស្រាវបន្ដិចម្ដងៗ ។

      ចំនួនប្រជាជនអាមេរិកត្រូវជា៤,២ភាគរយ នៃចំនួនប្រជាជនពិភពលោក  ប៉ុន្តែកាំភ្លើងស៊ីវិលត្រូវជា៤៦ភាគរយ នៃចំនួនកាំភ្លើងស៊ីវិលពិភពលោក។  ជាមួយនឹងសមាមាត្រមិនប្រក្រតីបែបនេះ  អត្រាស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិកបានលើសពីប្រទេសអភិវឌ្ឍន៍ដទៃទៀតយ៉ាងឆ្ងាយ។  ទិន្នន័យថ្មីបំផុតនៃវេបសាយ"បណ្ណសារអំពើហិង្សាដោយកាំភ្លើង"របស់អាមេរិក បានបង្ហាញឱ្យឃើញថា  រហូតដល់ថ្ងៃទី២១ខែវិច្ឆិកាបានមានមនុស្សជាង៣ម៉ឺន៩ពាន់នាក់បានបាត់បង់ជីវិតដោយសារអំពើហិង្សាដោយកាំភ្លើងនៅអាមេរិកក្នុងឆ្នាំនេះរួចហើយ។

      ទន្ទឹមនឹងពេលនេះ  ចិត្តគំនិតរបស់ប្រជាជនអាមេរិកក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយអំពើហិង្សាដោយកាំភ្លើងផងដែរ។   យោងតាមកាសែតU.S.News&WorldReportបានឱ្យដឹងថា  យ៉ាងហោចណាស់  ជាងពាក់កណ្តាលនៃករណីអត្តឃាតនៅអាមេរិកក្នុងមួយឆ្នាំសុទ្ធតែទាក់ទងទៅនឹងការប្រើប្រាស់កាំភ្លើង។

     សិទ្ធិរស់រានមានជីវិត  គឺជាសិទ្ធិដែលសំខាន់ជាងគេរបស់មនុស្ស។តើអំពើហឹង្សាដោយកាំភ្លើងអាចត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឬអត់   គឺជាស្តង់ដារសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាស់វែងសិទ្ធិមនុស្សរបស់អាមេរិក ។ បើសិនជាចង់ឱ្យសង្គមអាមេរិកមិនឮស្នូរកាំភ្លើងជាម្តងទៀតទេ   អ្នកនយោបាយអាមេរិកមិនមែនអត់មានមធ្យោបាយនោះទេ  ប៉ុន្តែជាគន្លឹះសំខាន់គឺ តើពួកគេចង់ដោះស្រាយវាពិតប្រាកដឬអត់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស