ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកFelix Tshisekediប្រធានាធិបតីប្រទេសកុងហ្គោ(គីនសាសា)ផ្ញើលិខិតជូនចំពោះគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបលើកទី ៥០ នៃការមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងចិន-កុងហ្គោ(គីនសាសា)
2022-11-24 15:35:43cri
Share with:

នាថ្ងៃទី ២៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកFelix Tshisekediប្រធានាធិបតីប្រទេសកុងហ្គោ(គីនសាសា)បានផ្ញើលិខិតជូនចំពោះគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងចិន-កុងហ្គោ(គីនសាសា)។

ថ្លែងក្នុងលិខិត លោក Xi Jinpingបានលើកឡើងថា ក្នុងរយៈពេលកន្លះសតវត្សមកនេះ ទំនាក់ទំនងចិន-កុងហ្គោ(គីនសាសា)បានវិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ហើយចំណងមិត្តភាពជាប្រពៃណីក៏កាន់តែស៊ីជម្រៅជាបន្តបន្ទាប់ដែរ។ លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កុងហ្គោ(គីនសាសា) ហើយមានឆន្ទៈរួមគ្នាខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី Tshisekedi ហើយឆ្លៀតយកឱកាសខួបលើកទី ៥០ នៃការមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ធ្វើការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ព្រមនិងរួមគ្នាត្រួសត្រាយស្ថានភាពថ្មីនៃទំនាក់ទំនងចិន-កុងហ្គោ(គីនសាសា)។

លោក Tshisekedi បានថ្លែងក្នុងលិខិតថា លោកមានឆន្ទៈបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងកុងហ្គោ(គីនសាសា)និងចិនឱ្យទទួលបានសមិទ្ធផលជាផ្លែផ្កាថ្មី និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស