ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាងថា មានការខ្វែងគំនិតគ្នាចំនួនបីរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកក្នុងការចរចានុយក្លេអ៊ែរអ៊ីរ៉ង់
2022-11-24 15:38:05cri
Share with:


 

លោក Hossein Amir – Abdollahianរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃទី ២៣ខែវិច្ឆិកាថា អ៊ីរ៉ង់និងសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ចំនួនបីក្នុងការចរចាស្តីពីការបន្តអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

លោក  Hossein Amir – Abdollahianបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងដោយក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃដដែលថា ការខ្វែងគំនិតគ្នាទីមួយគឺស្ថិតនៅក្នុងការដោះស្រាយបញ្ហាដែលសេសសល់រវាងអ៊ីរ៉ង់និអង្គការថាមពលបរមាណូអន្តរជាតិ ទី២គឺអ៊ីរ៉ង់ទាមទារឱ្យមានការធានាផ្នែកសេដ្ឋកិច្ច ដើម្បីធ្វើឱ្យសហគ្រាសបរទេសមានទំនុកចិត្តក្នុងការវិនិយោគនៅអ៊ីរ៉ង់ ការខ្វែងគំនិតទីបីគឺស្ថិតនៅក្នុងការទាមទារឱ្យប្រទេសបែកខាងលិចមិនត្រូវពង្រីកការដាក់ទណ្ឌកម្មដល់ភាគីទីបីបានទេ។ លោកបន្តថា ផ្នែកអឺរ៉ុបកំពុងសម្របសម្រួលការខ្វែងគំនិតគ្នាទាំងនេះរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស