ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធគ្រប់គ្រងស្នូលនៃក្រុមម៉ាស៊ីនផលិតវារីអគ្គិសនីសម្រេចបានការផលិតដោយប្រទេសចិនទាំងស្រុងជាលើកដំបូង
2022-11-24 14:37:45cri
Share with:

ថ្ងៃទី ២៤ ខែវិច្ឆិកានេះ ប្រព័ន្ធការពារការបញ្ជូនត(relaying protection system)ជំនាន់ថ្មីដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនចិនបានដាក់ឱ្យដំណើរការជាផ្លូវការនៅស្ថានីយវារីអគ្គិសនី Xiaowan នៅភាគកណ្តាល និងខាងក្រោមនៃទន្លេ Lancang ប្រទេសចិន។ នេះមានន័យថា ប្រព័ន្ធគ្រប់គ្រងស្នូលដែលគេស្គាល់ថាជា"ខួរក្បាល" នៃស្ថានីយវារីអគ្គិសនីសម្រេចបានការផលិតដោយប្រទេសចិនទាំងស្រុងជាលើកដំបូង ហើយនេះក៏ជាការវាយទម្លុះផ្នែកបច្ចេកវិទ្យាដ៏សំខាន់មួយនៅក្នុងប្រព័ន្ធគ្រប់គ្រងវារីអគ្គិសនីរបស់ប្រទេសចិនផងដែរ ។

សូមបញ្ជាក់ថា ប្រព័ន្ធការពារការបញ្ជូនត(relaying protection system) គឺជាប្រព័ន្ធគ្រប់គ្រងស្នូលមួយក្នុងចំណោមប្រព័ន្ធគ្រប់គ្រងស្នូលទាំងបួនរបស់ស្ថានីយវារីអគ្គិសនី វា ជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាស្ថិរភាពនៃក្រុមម៉ាស៊ីនផលិតវារីអគ្គិសនីនិងបណ្តាញអគ្គិសនី ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស