ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ បរាជ័យមួយទៀតរបស់អាមេរិកក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន
2022-11-24 13:52:36cri
Share with:




        ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២   លោកXiJinping ប្រធានរដ្ឋចិនបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៧នៃប្រទេសG២០នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។  នេះគឺជាលើកដំបូងដែលលោកXiJinping ប្រធានរដ្ឋចិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលពហុភាគី  បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើដោយជោគជ័យ។   នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ  មេដឹកនាំនៃបណ្តាបស្ចិមប្រទេសដែលដឹកនាំដោយោកចូ បៃឌិនប្រធានាធិបតីអាមេរិក បាននាំគ្នាជួបប្រាស្រ័យជាមួយប្រមុខរដ្ឋចិនសំឡេងរបស់ប្រទេសចិនបានក្លាយជាចំណុចក្តៅដែលមតិសាធារណៈអន្តរជាតិយកចិត្តទុកដាក់ជាបន្តបន្ទាប់   ហើយវាជាសញ្ញាកត់សម្គាល់នូវបរាជ័យមួយទៀតរបស់អាមេរិកក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។

       ថ្ងៃទី១៤ខែវិច្ឆិកា  លោកXiJinping  ប្រធានរដ្ឋចិនបានជួបប្រាស្រ័យទល់មុខគ្នាជាមួយលោកចូ បៃឌិន    ប្រធានាធិបតីអាមេរិកនៅកោះបាលី   ដោយបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់និងស៊ីជម្រៅ ស្តីពីបញ្ហាសំខាន់ៗដែលទាក់ទងនឹងទំនាក់ទំនងរវាងចិននិងអាមេរិក  និងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។  នេះគឺជាការជួបប្រាស្រ័យទល់មុខគ្នាលើកដំបូងរវាងប្រមុខរដ្ឋចិននិងអាមេរិក ក្នុងរយៈពេលជាងបីឆ្នាំ  ជាពិសេសគឺចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក  ហើយវាក៏ជាព្រឹត្តិការណ៍ទ្វេភាគីមួយលើកដែលទាក់ទាញការយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិ  ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលG20 ផងដែរ ។ សហគមន៍អន្តរជាតិបានវាយតម្លៃវិជ្ជមានជាទូទៅចំពោះសមិទ្ធផលនិងសារសំខាន់នៃកិច្ចជំនួបលើកនេះ   ដោយជឿជាក់ថា"កិច្ចជំនួបកំពូលក្នុងកិច្ចប្រជុំកំពូល"លើកនេះគឺធ្វើឡើងក្នុងឱកាសពិសេស ដែលមានសារសំខាន់ណាស់  វាចាប់ដំណើរការនូវ"ការកសាងស្ពាន"រវាងប្រទេសចិននិងអាមេរិក   ដែលនឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅដល់ទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិននិងអាមេរិក  ក៏ដូចជាបម្រែបម្រួលនៃរចនាសម្ព័ន្ធអន្តរជាតិផងដែរ។

      ក្នុងរយៈពេលជាយូរណាស់មកហើយ   ការវិនិច្ឆ័យខុសយ៉ាងធ្ងន់ធ្ងររបស់អាមេរិកចំពោះទិសដៅយុទ្ធសាស្ត្រនៃប្រទេសចិន  ព្រមនិងចលនាអវិជ្ជមានមួយចំនួនដែលបង្កឡើងដោយសារការវិនិច្ឆ័យខុសនេះបានបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពតានតឹងយ៉ាងខ្លាំង ។ តាំងពីខែសីហាឆ្នាំ២០២២មក  ប្រទេសចិនបានផ្អាកកិច្ចសន្ទនាមួយចំនួនរវាងចិននិងអាមេរិក។  ជាការពិតសម្រាប់លោកចូ បៃឌិន  ការជួបប្រាស្រ័យលើកនេះគឺមានតម្លៃណាស់  ពីព្រោះលោកបានស្នើសុំជួបប្រាស្រ័យជាមួយប្រមុខរដ្ឋចិនតាំងពីជាងមួយឆ្នាំមុនមកម្លេះ   ប៉ុន្តែសំណើនេះត្រូវបានភាគីចិនបដិសេធ   ហើយលោកចូ បៃឌិនបានរង់ចាំជាងមួយឆ្នាំ  ទើបអាចជួបប្រមុខរដ្ឋចិនបាន។ហេតុអ្វីបានជាលោកចូ បៃឌិន  ប្រញាប់ចង់សម្រេចបាននូវការជួបប្រាស្រ័យរវាងប្រមុខរដ្ឋចិននិងអាមេរិក  មូលហេតុជាគន្លឹះគឺមិនថា កិច្ចការផ្ទៃក្នុងឬការទូត  មិនថាបញ្ហាក្នុងតំបន់ឬបញ្ហាអាកាសធាតុក៏ដោយ  ក៏អាមេរិកសុទ្ធតែមិនអាចកាត់ផ្ដាច់ពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនបានឡើយ។

      សហភាពអឺរ៉ុប គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អាមេរិក   ក៏ជាបៀដ៏សំខាន់មួយសន្លឹករបស់អាមេរិកក្នុងការទប់ស្កាត់ការងើបឡើងវិញរបស់ប្រទេសចិនផងដែរ។ប្រទេសអាមេរិកញុះញង់សម្ព័ន្ធមិត្តអឺរ៉ុបផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន  ហើយគ្រោងនឹងឆ្លៀតសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី  ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចសហភាពអឺរ៉ុបហើយអូសទាញសហភាពអឺរ៉ុបរួមគ្នាទប់ស្កាត់ប្រទេសចិន។  នៅទីបំផុត   សង្រ្គាមអ៊ុយក្រែននិងរុស្ស៊ីនៅមិនទាន់បញ្ចប់នៅឡើយ   ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសសំខាន់នៃសហភាពអឺរ៉ុប  ក៏បាននាំមុខបំបែកភាពជាប់គាំងជាមួយប្រទេសចិនក្នុងមួយរយៈពេលកន្លងទៅ។  នៅថ្ងៃទី៤ខែវិច្ឆិកា លោកScholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បានដឹកនាំសហគ្រាសអន្តរជាតិចំនួនជាង១០របស់អាល្លឺម៉ង់ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន  ហើយបានចុះហត្ថលេខាលើបញ្ជីទិញមួយចំនួន។បន្ទាប់ពីអាល្លឺម៉ង់បានភ្លក្សរសជាតិផ្អែមនេះហើយ   ប្រមុខរដ្ឋនៃប្រទេសអឺរ៉ុបជាច្រើន  ដូចជាប្រទេសបារាំងជាដើម ក៏ចង់នាំគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរ។វេបសាយនយោបាយអាមេរិកឈ្មោះ Politicoបានចេញផ្សាយអត្ថបទថា  នៅក្នុងកិច្ចប្រជុំកំពូលG20  "មេដឹកនាំនៃប្រទេសអឺរ៉ុបគ្រប់រូបសុទ្ធតែចង់ជួបប្រាស្រ័យទល់មុខជាមួយលោកXiJinpingប្រធានរដ្ឋចិន"។  នៅក្រោមស្ថានភាពបែបនេះ  ប្រសិនបើរដ្ឋាភិបាលអាមេរិកបន្តធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនកាន់តែអាក្រក់ទៅៗ  នោះអាមេរិកនឹងនៅឯកោនិងអាម៉ាស់ទាំងស្រុងខាងការទូតនាពេលអនាគត។

       ខណៈពេលដែលស្ថានការណ៍វិវត្តមកដល់ពេលបច្ចុប្បន្ននេះ មិនថាដោយសារកត្តាផលប្រយោជន៍ក៏ដោយ  ឬការគិតគូរពីតុល្យភាពយុទ្ធសាស្ត្ររវាងចិននិងអាមេរិកក៏ដោយក៏សហភាពអឺរ៉ុបកំពុងពន្លឿនការឃ្លាតឆ្ងាយពីអាមេរិក  បង្វែរទៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនឱ្យកាន់តែស៊ីជម្រៅ ។ កិច្ចសហប្រតិបត្តិការបែបនេះ  បើនិយាយចំពោះប្រទេសចិនគឺមានអត្ថប្រយោជន៍  ហើយគ្មានផលប៉ះពាលអីសោះ។  ប៉ុន្តែបើនិយាយចំពោះអាមេរិកវិញ  វាគឺជាបរាជ័យខាងយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ។  រង្វង់មិត្តភក្តិរបស់ប្រទេសចិនកំពុងពង្រីកជាបន្តបន្ទាប់  ហើយការឡោមព័ទ្ធរបស់អាមេរិកកាន់តែតូចទៅៗ ការប៉ុនប៉ងរបស់អាមរិកក្នុងការទប់ស្កាត់ការងើបឡើងវិញរបស់ចិនមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន!

អ្នកបកប្រែ:冯辉
ប្លុកពិសេស