ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ តែមិនមែនជាកន្លែងលេងល្បែងអុកនោះទេ
2022-11-24 15:44:05cri
Share with:


 

នៅក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិនដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ខែវិច្ឆិកា មានអ្នកយកព័ត៌មានបានសួរថា៖ មានការផ្សាយដំណឹងឱ្យដឹងថា លោកPrabowo រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកLloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកហើយបានថ្លែងថា ឥណ្ឌូណេស៊ីមានកិត្តិយសជាមិត្តល្អជាមួយចិននិងសហរដ្ឋអាមេរិក ហើយបានរក្សាទំនាក់ទំនងមិត្តភាពជាមួយចិននិងសហរដ្ឋអាមេរិក។ តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?

 

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននិងឥណ្ឌូណេស៊ីគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏សំខាន់និងជាតំណាងនៃអង្គភាពសេដ្ឋកិច្ចដែលរីកចម្រើនជាថ្មី ដែលមានផលប្រយោជន៍រួមគ្នាយ៉ាងទូលំទូលាយ និងមានលំហធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយផងដែរ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីឆ្លុះបញ្ចាំងថា បណ្តាប្រទេសក្នុងតំបន់ជាទូទៅស្វែងរកការបើកចំហដែលប្រកបដោយបរិយាប័ន្ន ហើយប្រឆាំងនឹងការជ្រើសរើសភាគីតែម្ខាង ។ តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ តែមិនមែនជាកន្លែងលេងល្បែងអុកនោះទេ

។ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគីដើម្បីពង្រឹងកិច្ចសន្ទនានិងការផ្លាស់ប្តូរ ក្នុងន័យជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ និងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

អ្នកបកប្រែ:马小青
ប្លុកពិសេស